រាជធានីភ្នំពេញ ៖ សូមកុំមើលរំលងការរក្សាសុខភាពកូនរបស់អ្នកឱ្យសោះ ។ ខាងក្រោមនេះមាន ៥ គន្លឹះ ដើម្បីរក្សាសុខភាពកូនរបស់អ្នក ៖
១. ឱ្យកូនរបស់អ្នកចាក់វ៉ាក់សាំង ៖ ការរីករាលដាលនៃជំងឺកញ្ជ្រឹល ជំងឺផ្តាសាយ និងជំងឺផ្សេងៗទៀតនៅតែកើតមាននៅក្នុងប្រទេសរបស់យើង និងនៅទូទាំងពិភពលោក ។ ដូច្នេះចូរប្រាកដថា អ្នកបានចាក់វ៉ាក់សាំងតាមការណែនាំរបស់គ្រូពេទ្យ ។
២. ការពារស្នាមញញឹម ៖ ការលើកទឹកចិត្តកូនរបស់អ្នកឱ្យដុសធ្មេញពីរដងក្នុងមួយថ្ងៃជាមួយនឹងថ្នាំដុសធ្មេញដែលមានជាតិហ្វ្លុយអូរីត នឹងជួយការពារពីបញ្ហាប្រហោងធ្មេញ និងការឈឺធ្មេញ ។
៣. ប្រុងប្រយ័ត្នចំពោះសុវត្ថិភាព ៖ ការពារកូនៗនៅផ្ទះរបស់អ្នកឱ្យបានហ្មត់ចត់ ហើយកុំទុកក្មេងតូចលេងទឹកនៅក្នុងអាងតែម្នាក់ឯង ។ សូមប្រាកដថា កៅអីរថយន្តត្រូវបានដំឡើងត្រឹមត្រូវ ហើយទទូចឱ្យកូនរបស់អ្នកពាក់មួកសុវត្ថិភាពនៅពេលជិះកង់ ឬម៉ូតូ ។ នៅក្នុងផ្ទះ គ្រឿងអគ្គីសនី និងរបស់របរបុតស្រួច និងធ្ងន់ៗត្រូវការប្រាកថា បានរៀបចំទុកដាក់យ៉ាងល្អ ។
៤. ស្តាប់គ្រូពេទ្យ ៖ ប្រសិនបើគ្រូពេទ្យកុមាររបស់អ្នកគិតថា គ្រុនក្តៅរបស់កូនអ្នកបណ្តាលមកពីមេរោគ សូមកុំជំរុញឱ្យកូនប្រើថ្នាំអង់ទីប៊ីយោទិចដោយខ្លួនឯង ត្រូវស្តាប់គ្រូពេទ្យ ។ ថ្នាំល្អបំផុតអាចជាការសម្រាក និងការញ៉ាំសារធាតុរាវច្រើន ។ ការចេញវេជ្ជបញ្ជាថ្នាំអង់ទីប៊ីយោទិចច្រើនពេកអាចបណ្តាលឱ្យមានបញ្ហាសុខភាពដល់កូនរបស់អ្នក និងបង្កើនឱកាសនៃការបង្កើតមេរោគដែលប្រឆាំងនឹងការព្យាបាល ។
៥. ឡេការពារកម្តៅថ្ងៃ ៖ លាបឡេពេលកូនចេញទៅក្រៅហាលថ្ងៃក្តៅខ្លាំង ដើម្បីការពារស្បែករបស់ពួកគេ ៕