(ភ្នំពេញ)៖ កីឡាករប្រដាល់លំដាប់ជួរមុខម្នាក់របស់ថៃ គឺលោក ប៊ួខាវ ដែលជំនាញទាំងជង្គង់ កណ្ដាប់ដៃ និងជើង ប៊ួខាវ នឹងធ្វើដំណើរមកកាន់កម្ពុជាដើម្បីធ្វើការប្រកួត នាថ្ងៃទី១៣ ខែឧសភា ២០២៣នេះ ។ នេះបើយោងតាមនាយកដ្ឋានព័ត៌មានបានបង្ហោះនារសៀលថ្ងៃទី១០ ខែឧសភានេះ ។
នាយកដ្ឋានព័ត៌មានបានឱ្យដឹងថា ៖ « ប៊ួខាវ នឹងរួមដំណើរជាមួយក្រុមកីឡាឃីកបុកស៊ីងរបស់គេធ្វើដំណើរមកកម្ពុជានាថ្ងៃនេះ ដើម្បីធ្វើការប្រកួតចាប់ពីថ្ងៃទី១៣ ខែឧសភាតទៅ ។ ដូច្នេះសំណូមពរបងប្អូនបើគាត់មកហើយទទួលពួកគាត់ក្នុងនាមយើងជាម្ចាស់ផ្ទះទៅ កុំប្រើពាក្យពេចន៍ កាយវិការ ឬបង្ករជាហិ.ង្សាណាមួយ វាមិនចំណេញដល់យើងក្នុងនាមជាម្ចាស់ផ្ទះទេ ជាពិសេសតាមផេកកុំបង្ហោះរូបភាពជាមួយអត្ថន័យបែបញុះញុងបញ្ឆេះកំហឹងថែម ស៊ីហ្គេមយើងជិតបញ្ចប់ហើយ និងទទួលបានការសាទរច្រើនដែរ ដូច្នេះកុំឱ្យរឿងតូចក្លាយជារឿងវិប្បដិសារី» ។
សូមរំឭកកផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ២៨ ខែមេសា កន្លងទៅ បានចេញសារជាសាធារណៈ ដោយហាមមិនឲ្យប្រជាពលរដ្ឋបញ្ឆេះករណីកីឡាករប្រដាល់ថៃ ប៊ួ ខាវ ទៅជាកំហឹងបែបនយោបាយ នាពេលដែលកម្ពុជាត្រូវរៀបចំព្រឹត្តិការណ៍ស៊ីហេ្គម ៕