ខេត្តកែប៖ថ្វីដ្បិតតែមានភូមិសាស្ត្រតូចពិតមែន តែខេត្តកែបដែលស្ថិតនៅចម្ងាយប្រមាណ ១៦០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ គឺជាតំបន់ដែលមានសក្តានុពលទេសចរណ៍ខ្លាំងក្លាមិនចាញ់ខេត្តដទៃនោះឡើយ ដោយមានទាំងតំបន់ទេសចរណ៍មាត់ ឆ្នេរ តំបន់ទេសចរណ៍ធម្មជាតិ ផ្សារក្តាមដ៏ធំ និង កន្លែងកម្សាន្តជាច្រើន ទាក់ចិត្តភ្ញៀវទេសចរណ៍ឱ្យចង់ទៅទស្សនា កម្សាន្តមិនចេះជិនណាយ។ដែលមានទីតាំងស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប «កោះពោធិ៍» ជាកន្លែងស័ក្តិសមបំផុតសម្រាប់ប្រិយមិត្តនិយម បោះតង់អាំងភ្លើង និយាយរឿងក្នុងចិត្ត ដោយសារនៅទីនោះមានបរិយាកាសស្ងប់ស្ងាត់ ខ្យល់អាកាសមិនត្រឹមតែប៉ុណ្ណោះ កោះធម្មជាតិមួយនេះ មានកន្លែងសម្រាប់ស្ទូចត្រី ចាក់បង្គារ ព្រមទាំងអាចអង្គុយមើលថ្ងៃលិចដ៏ ស្រស់ត្រកាល នាំឱ្យរសាយអស់នូវទុក្ខកង្វល់ដែលមាននៅក្នុងចិត្ត៕