(បារាំង) ៖ យោងតាមការបង្ហោះដោយអ្នកកាសែតជនជាតិអ៊ីតាលី លោក Fabrizio Romano កាលពីថ្ងៃទី០៤ ខែមេសា កន្លងទៅ បាននិយាយអំពីជម្រើសចំនួន៣សម្រាប់អនាគតកំពូលខ្សែប្រយុទ្ធ Lionel Messi ដែលអាចមិនមែនជាការបន្តកុងត្រាថ្មីជាមួយក្រុម Paris Saint-Germain ឬការវិលត្រឡប់ទៅចូលរួមជាមួយក្រុម FC Barcelona វិញនោះទេ។អ្នកកាសែតកីឡាដ៏ល្បីឈ្មោះរូបនេះ គឺជាមនុស្សម្នាក់ដែលបានចែករំលែកព័ត៌មានមួយចំនួនកាលពីថ្ងៃទី០៤ មេសា កន្លងទៅ ហើយបានផ្តល់ព័ត៌មានលម្អិតបន្ថែមនៅលើបណ្តាញធ្វីតធឺរបស់ខ្លួន (Twitter)។