(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមេដឹកនាំបណ្តាប្រទេសមេគង្គដទៃទៀត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលចង្អៀត នៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៤ នៅរដ្ឋធានីវៀងចន្ទន៍ ដែលដឹកនាំដោយឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ៕