ផ្លែស៊ូមានរូបរាងគ្រើមដូចត្របែក ហើយក្រៅពីធ្វើម្ហូបដ៏មានឱជារស ផ្លែស៊ូក៏ផ្ទុកទៅដោយអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនដែលយើងមិនធ្លាប់ដឹងថា វាជួយអ្វីខ្លះដល់សុខភាពរបស់យើង។ ជាពិសេសសម្រាប់អ្នកមានជំងឺប្រចាំកាយតែម្ដង។
ខាងក្រោមនេះអត្ថប្រយោជន៍ ៨ យ៉ាង ពីផ្លែស៊ូដែលយើងកម្រដឹងណាស់។
១ ជាប្រភពអាហារដ៏ល្អសម្រាប់អ្នកដែលកំពុងតែគ្រប់គ្រងទម្ងន់ ព្រោះថាស៊ូ ១០០ ក្រាមផ្តល់ថាមពលត្រឹមតែ១៣ គីឡូកាឡូរីប៉ុណ្ណោះ ហើយក៏មានជាតិសរសៃអាហារដែលជួយដល់ការបន្ទោរបង់ផងដែរ។
២ វាជាបន្លែដែលមានរសជាតិឈ្ងុយឆ្ងាញ់និងមានរសជាតិផ្អែមបន្តិច ដែលមនុស្សគ្រប់វ័យសុទ្ធតែអាចទទួលបានទាំងអស់។ ផ្លែស៊ូក៏ជួយលើសម្រស់បានដែរ។
៣ មានផូស្វ័រដែលជួយជួសជុលការពាក់ និងការរហែកក្នុងខ្លួនដែលយើងមិនដឹង។
៤ អាចយកធ្វើជាភេសជ្ជៈជួយបន្ថយសំពាធឈាម និងរំលាយគ្រួសក្នុងតម្រងនោម។
៥ ជួយបំប៉នបេះដូង និងសរសៃឈាមដែលមានសុខភាពល្អ។
៦ មានវីតាមីន C ដែលជួយកាត់បន្ថយការក្រហាយទ្រូង។
៧ មានជាតិ folate ខ្ពស់ សក្តិសមសម្រាប់ស្ត្រីមានផ្ទៃពោះ បរិភោគដើម្បីចិញ្ចឹម និងជួយដល់ការលូតលាស់របស់ទារកតាំងពីក្នុងផ្ទៃ។
៨ កាល់ស្យូមជួយថែរក្សាឆ្អឹង និងធ្មេញ។
អាថ៌កំបាំងក្នុងការចម្អិនផ្លែស៊ូឲ្យកាន់តែរសជាតិឆ្ងាញ់និងជួយដល់សុខភាពបានគ្រប់មុខ សូមកុំទុកឲ្យវាឆ្អិនពេក ព្រោះកាន់តែនៅលើភ្លើងយូរវាកាន់តែបាត់បង់រសជាតិ និងការបាត់បង់តម្លៃអាហារូបត្ថម្ភសំខាន់ៗដែលយើងត្រូវទទួលបាន៕