(កីឡា)៖នៅរសៀលថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣ CNCC បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពីការអនុញ្ញាតឲ្យមានកីឡាករបរទេស ចូលរួមប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ ២០២៣-២០២៤។ លក្ខន្តិកៈមានដូចជា៖
-ក្លិបចូលរួមត្រូវចុះឈ្មោះកីឡាករយ៉ាងតិចបំផុតចំនួន ១៨នាក់ និងយ៉ាងច្រើនបំផុត៣៥នាក់ ក្នុងនោះកីឡាករបរទេសក្លិបអាចចុះ ឈ្មោះបានចំនួន ៦នាក់ និងមន្ត្រីចំនួន ១២នាក់។
-កីឡាករដែលបានចុះឈ្មោះត្រូវពាក់អាវមានលេខចាប់ពី ១ ដល់ ៩៩។
-ក្លិបចូលរួមត្រូវចុះឈ្មោះអ្នកចាំទីយ៉ាងហោចណាស់បី (៣នាក់) ហើយអ្នកចាំទីម្នាក់ត្រូវតែពាក់អាវលេខមួយ។
បទបញ្ហាបច្ចេកទេស៖
-ក្នុងបញ្ជីផ្ដើមប្រកួត ក្លិបអាចជ្រើសរើសកីឡាករបរទេសចំនួន ៤នាក់។
-ក្លិបអាចជ្រើសរើសកីឡាករបរទេសចំនួន៤នាក់ នៅលើទីលានដោយក្នុងនោះត្រូវមានកីឡាករនៃប្រទេសជាសមាជិក AFC យ៉ាងតិចមួយ (១) នាក់។ កម្មវិធីប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) ខណ:សប្តាហ៍ទី១ ថ្ងៃអង្គារ ទី២៨ ខែមីនាឆ្នាំ២០២៣ និងថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣៕