(មីយ៉ាន់ម៉ា)៖ ដំណើរពិធីព្យុះហយាត្រាយោធាប្រចំាឆ្នំា របស់ប្រទេសមីយ៉ាន់ម៉ា បានប្រព្រឹត្តិឡើងដោយមានការបង្ហាញ នូវសារពីសំណាក់មេដឹកនំាយោធា លើកឡើងថា នឹងព្យាយាមបំបាក់ធ្មុងក្រុមអ្នកតស៊ូ ដែលការលើកឡើងនេះ គេមិនសូវបានឮនោះទេ ស្របពេលដែលកងកម្លំាងយោធា របស់លោកមីងអ៊ុងឡំាងនៅតែបន្តតាមវាយប្រហារដល់ជនឬក្រុមទំាងឡាយណាដែលប្រឆំាងនឹងការដឹកនំារបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ។
ដោយយោងតាមបណ្តាញផ្សព្វផ្សាយប៊ីប៊ីស៊ី(BBC)របស់ប្រទេសអង់គ្លេសបានរាយការណ៍ឱ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា សង្គ្រាមស៊ីវិលបានឆាបឆេះនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តំាងពីមានអំពើរដ្ឋប្រហារដោយយោធាកាលពីឆ្នំា២០២១នោះមក។ ជម្លោះផ្ទៃក្នុងនេះ បានបង្កឱ្យស្លាប់ពលរដ្ឋខ្លួនឯងរាប់សិបពាន់នាក់ និងច្រើនជាង១លាននាក់ផ្សេងទៀតបានបំលាស់ទីលំនៅ ដើម្បីស្វះស្វែងរកសន្តិភាព។
លោកឧត្តមសេនីយ៍ មឹងអ៊ុងឡំាង ជាប្រមុខនៃរដ្ឋាភិបាលយោធាមិនបានបង្ហាញនូវសញ្ញានៃការចុះញ៉មរកដំណោះស្រាយនោះឡើយ។ ឧត្តមសេនីយ៍រូបនេះបានបង្ហើរសំនៀងនៅក្នុងពិធីដង្ហែរព្យុះហយាត្រាកងទ័ពដ៏កម្រថា របបរបស់លោកនឹងដោះស្រាយឱ្យខានតែបាននូវអ្វីដែលលោករៀបរាប់ថា “អំពើភេរវកម្ម” ដែលផុសចេញពីក្រុមអ្នកងើបតស៊ូប្រជែងនឹងការដឹកនំារបស់លោក។ លោកបានបន្តទៀតថា ពួកគេត្រូវតែចូលរួមជាមួយនឹងរបបសឹក ដើម្បីបង្កើតនូវទម្រង់លទ្ធិប្រជាធិបតេយ្យខ្លួនឯង។ បណ្តាញផ្សព្វផ្សាយអន្តរជាតិដដែលមួយនេះបានលើកឡើងបន្តទៀតថា នៅក្នុងពិធីដ៏ហ៊ឹកហ៊ាក់នៃដំណើរក្បួនប្រកបដោយភាពឆើតឆាយនឹងចម្រុះពណ៌នោះដែរ គេសង្កេតឃើញលោកឧត្តមសេនីយ៍ប្រមុខដឹកនំាដ៏មានឥទ្ធិពល ម៉ឹងអ៊ុងឡំាងធ្វើវិវេចនា (ត្រួតពល) ដល់កងយោធារបស់ខ្លួន ខណៈដែលការចំណាយលើកម្មវិធីប្រចំាឆ្នំាបែបនេះមានចំនួនច្រើន បើងាកមើលស្ថានភាពសេដ្ឋកិច្ចប្រទេសវិញមានភាពលំបាកខ្លំាង ម្ខាងប្រឈមមុខនឹងទណ្ឌកម្ម ម្ខាងរឿងរ៉ាវផ្ទៃក្នុងដែលនៅតែបន្តអូសបន្លាយ។
ដោយឡែកប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសមីយ៉ាន់ម៉ាវិញបានលើកឡើងថា ពិធីព្យុះហយាត្រាកងទ័ពនេះ ត្រូវគេហៅថា ទិវាកងទ័ព ដែលលជាដំណើរក្បួនរំលឹកដល់ថ្ងៃតស៊ូដើម្បីកិត្តិយសជាតិ ដែលកើតមានឡើងកាលពីឆ្នំា១៩៤៥កន្លងទៅ ដើម្បីតស៊ូនឹងការកាន់កាប់របស់ជប៉ុននាសម័យនោះ។ ថ្លែងទៅកាន់ប្រជាជាតិមីយ៉ាន់ម៉ា លោកប្រមុខដឹកនំាកងទ័ព ម៉ឹងអ៊ុងឡំាងបានលើកឡើងដែរថា “កងយោធាត្រូវតែបំពេញតួនាទី សាមគ្គីភាពដើម្បីពលីកម្មបំពេញនូវសុខសន្តិភាព”។ លោកម៉ឹងអ៊ុងឡំាង បានរំលេចបន្ថែមទៀតថា យើងនឹងព្យាយាមនំាយកលទ្ធិប្រជាធិបតេយ្យត្រឡប់មកវិញ តាមរយៈការបោះឆ្នោត ដែលអាចប្រគល់អំណាចទៅឱ្យគណបក្សណាដែលឈ្នះឆ្នោត។ លោកក៏បង្ហើបនូវសារចុងក្រោយថែមទៀតថា នឹងចង់អញ្ជើញសហគមន៍អន្តរជាតិដើម្បីមកមើលអំពីវឌ្ឍនភាពនៃការសម្រេចបាននេះដែរ។
គួរបញ្ជាក់ដែរថា នៅក្នុងបណ្តាញផ្សព្វផ្សាយអន្តរជាតិដដែលបានរំលេចនៅក្នុងសំណេររបស់ខ្លួនបន្តទៀតថា ការលើកឡើងរបស់លោកម៉ឹងអ៊ុងឡំាង ស្របពេលដែលលោកស្រីអ៊ុងសានស៊ូជីនៅតែបន្តជាប់ឃុំនៅឡើយ ក្រោមបទចោទមួយគំនរ ខណៈដែលលោកស្រីមានអាយុ៧៧ឆ្នំា ទំនងជាមិនអាចនឹងមានតួនាទីសំខាន់ម្តងទៀតនោះឡើយ៕