ប្រទេសបារាំង ៖ ក្នុងទីក្រុងជាច្រើនរបស់បារាំង អំពើហិ.ង្សានិងការបំផ្លិចបំផ្លាញ បានកើតមាននៅខាងក្រៅទីវាទី៩ នៃការតវ៉ាប្រឆាំងការកែច្បាប់ចូលនិវត្តន៍។នាថ្ងៃទី២៣ មីនា ការប៉ះទង្គិចគ្នានិងអំពើហិ.ង្សាខ្លាំងក្លា កើតមានក្នុងថ្ងៃទី៩នៃបាតុកម្មប្រឆាំងការកែច្បាប់ចូលនិវត្តន៍ពីអាយុ៦២ឆ្នាំដល់៦៤ឆ្នាំ។
ដោយបាតុកម្មបន្តមានមនុស្សចូលរួមកាន់តែច្រើន និងពោរពេញដោយភាពតានតឹង នាយករដ្ឋមន្ត្រីបារាំងលោកស្រីអេលីហ្សាប៊ែត ប៊នបានបរិហារថា អំពើហិ.ង្សា និងការបង្កភាពចលាចលមិនអាចទទួលយកបានឡើយ។នៅក្រុងប៉ារីសប៉ុន្មានម៉ោងក្រោយការហែក្បួនបាតុកម្ម អំពើហិ.ង្សាបានផ្ទុះឡើងជាមួយការគប់បំបែកកញ្ចក់ និងការវា.យបំផ្លាញចលនទ្រព្យក្នុងក្រុងពីសំណាក់ពួកបាតុកររីឌីកាល់។ អំពើហិ.ង្សានិងភាពតានតឹងបន្ដពេញមួយយប់។ រដ្ឋមន្ត្រីមហាផ្ទៃបារាំងលោកហ្សេរ៉ាល់ដាម៉ានីន លើកឡើងពិការចាប់ខ្លួនមនុស្ស១៧២នាក់ ក្នុងនោះ១០៧នាក់នៅក្រុងប៉ារីស។ ប៉ូលិសនិងភ្នាក់ងារតម្រួត១៤៩នាក់រងរបួស។
មានការដុ.តបំផ្លាញ១៤០កន្លែងត្រូវបានពន្លត់តែ៥០កន្លែងកំពុងបន្តឆេះ។ នៅភាគខាងលិចបារាំងអំពើហិ.ង្សា និងការប៉ះទង្គិចគ្នាមានការកើនឡើងខ្លាំង។ នៅក្រុងប័រដូទ្វារមួយរបស់សាលាក្រុងបានឆេះដោយសារពួកបាតុករដុ.ត។ នៅទីក្រុងណង់ពួកបាតុករបានលុកចូលក្នុងតុលាការរដ្ឋបាលវា.យបំផ្លាញរបស់របរ និងវា.យបំបែកកញ្ចក់អស់ជាច្រើន។ ហាងទំនិញជាច្រើនក៏រងការអុកឡុកបំផ្លាញដែរ។ បាតុកម្មហិ.ង្សាប្រហាក់ប្រហែលគ្នានោះក៏កើតមាននៅក្រុងឡូរីយ៉ង់ ក្រុងរ៉ែន ក្រុងម៉ារសី និងក្រុងរូអែន៕