(អន្តរជាតិ)៖យោធាកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីបជាច្រើនគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើត នៅថ្ងៃពុធនេះ ដែលជាសកម្មភាពសាកល្បងចុងក្រោយបង្អស់នៃសព្វាអាវុធរបស់ខ្លួន ខណៈដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិករៀបចំនឹងបញ្ចប់សមយុទ្ធយោធារួមគ្នានៅថ្ងៃស្អែក។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលនៅម៉ោងប្រហែល ១០ និង ១៥ នាទីព្រឹក ចេញពីខេត្ត South Hamgyong។ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បាននិយាយថា ការបាញ់បង្ហោះ កាលពីព្រឹកថ្ងៃពុធ អាចពាក់ព័ន្ធនឹងមីស៊ីល Cruise ដែលជាធម្មតាវាត្រូវបានប្រើដើម្បីពិពណ៌នាអំពីអាវុធដែលមានសមត្ថភាពដូចនុយក្លេអ៊ែរ។
ទោះយ៉ាងណា មកទល់ពេលនេះ គេមិនទាន់ដឹងនៅឡើយថាតើមីស៊ីលប៉ុន្មានគ្រាប់ត្រូវបានបាញ់ចេញ និងជាប្រភេទអ្វីពិតឱ្យប្រាកដ ខណៈយោធាកូរ៉េខាងត្បូងកំពុងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយអាជ្ញាធរស៊ើបការណ៍កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងវិភាគព័ត៌មានលម្អិតនៃមីស៊ីលទាំងនោះ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមីនា កូរ៉េខាងជើងបានប្រកាសថា ខ្លួនបានបាញ់តេស្តមីស៉ីល Cruise យុទ្ធសាស្រ្តចំនួន២គ្រាប់ ចេញពីនាវាមុជទឹក៕