ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានបើករថយន្តម៉ាកព្រូស ពណ៌ស្ករ បានជ្រុលចង្កូតទៅបុកនឹងខឿនផ្លូវបណ្តាលអោយខូចខាតយ៉ាងដំណំ តែមិនគ្រោះថ្នាក់ដល់អ្នកបើកបរនោះទេ នេះចាត់ទុកជាសំណាងមួយដែលមិនប៉ះពាល់ដល់អាយុជីវិតមនុស្សណាម្នាក់ ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១ និង៥០នាទីរសៀលថ្ងៃទី១៧ មីនា ស្ថិតតាមបណ្តោយផ្លូវចំណោទអាឡាំងដឺឡុង ក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
សេចក្តីរាយការណ៍បន្តថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបណ្តាលមកពីអកសឺជាមួយនឹងរថយន្ត១គ្រឿងទៀតដែលបត់ឆ្លងផ្លូវ ក៏ជ្រុលចង្កូតទៅបុកឃឿនផ្លូវតែម្តង ។ តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ ស្លាកលេខរថយន្តសង្ស័យបានបកទុក ក្រោយពេលកើតហេតុ ។
បច្ចុប្បន្ន សមត្ថកិច្ច បានស្ទូចយករថយន្តទៅរក្សាទុក ដើម្បីដោះស្រាយ ។