ភាពស្លេកស្លាំងកើតមាននៅពេលដែលឈាមខ្វះកោសិកាគ្រាប់ឈាមក្រហមគ្រប់គ្រាន់ដែលជារឿយៗវាត្រូវបានបង្កឡើង ដោយបញ្ហាកង្វះ ចំណីអាហារ ឬ ជំងឺ ។ ហានិភ័យចំពោះជំងឺស្លេកស្លាំង ៖
–ញ៉ាំអាហារខ្វះជីវជាតិដែលខ្វះសារធាតុ រ៉ែ វីតាមីន ឬ ជាតិដែក
–កំពុងមានផ្ទៃពោះដែលបង្កើន ទំហំនៃឈាម និងការបាត់បង់ ជាតិដែក និង អាស៊ីតហ្វូលីកពីឈាម
–មានកូនជាពិសេសប្រសិនបើកុមារកើតមិនគ្រប់ខែ
–បាត់បង់ ឈាមដោយសារគ្រោះថ្នាក់ ឬ ការវះកាត់នានា
–មានជំងឺរ៉ាំរ៉ៃ ឬ ជំងឺឆ្លង
–មានប្រវត្តិគ្រួសារនៃជំងឺ ស្លេកស្លាំង ៕/