មធ្យោបាយដ៏អស្ចារ្យមួយដើម្បីថែរក្សាសុខភាពសួតឲ្យកាន់តែមានសុខភាពល្អ គឺត្រូវមានរបបអាហារផ្តល់សុខភាព និងហាត់ប្រាណជាប្រចាំ។ របបអាហារផ្តល់សុខភាពនឹងជួយអ្នករស់នៅបានយូរ ហើយក៏មិនងាយមានជំងឺដែរ។ ហេតុដូច្នេះហើយ បើសិនជាអ្នកចង់ឲ្យសួតមានសុខភាពល្អ ចូរប្រាកដថា អ្នកបានបញ្ចូហលអាហារខាងក្រោមនេះទៅក្នុងរបបអាហារប្រចាំថ្ងៃ។
-ផ្លែប៉ោម
ផ្លែប៉ោមគឺជាអាហារសម្រាប់អ្នកដែលចង់បានសួតមានសុខភាពល្អ។ ការសិក្សាបានរកឃើញថា ផ្លែប៉ោមល្អចំពោះមុខងាររបស់សួត។ ក្រៅពីនេះសារធាតុ Beta-carotene វីតាមីន C, E ផ្លែឈើជូរៗ និងទឹកផ្លែឈើ សុទ្ធតែល្អចំពោះមុខងារសួត។
-ម្ទេសហិរ
សារធាតុ Capsaicin ដែលមានក្នុងម្ទេសហិរ អាចជួយភ្ញោចដល់ការបញ្ចេញ និងការពារភ្នាសទឹករំអិលនៅផ្លូវដង្ហើមខាងក្រោម និងខាងលើបាន។ សម្រាប់តែម្ទេសវិញជាប្រភពដ៏អស្ចារ្យមួយនៃសារធាតុ Beta-carotene ដែលអាចជួយបន្ថយអាការៈជំងឺហឺតបាន
-ផ្លែបឺរី
ផ្លែឈើមួយនេះផ្ទុកទៅដោយអង់ទីអុកស៊ីដង់ ដែលជួយការពារសួតបាន។ ទោះបីជាយ៉ាងណាក៏ដោយ ទំពាំងបាយជូរ និងក្រេនបារី និងស្ត្របឺរីក៏ល្អចំពោះសួតដែរ។
-ផ្លែទទឹម
ផ្លែឈើមួយមានរសជាតិឆ្ងាញ់ ហើយទឹករបស់វាផ្ទុកទៅដោយអង់ទីអុកស៊ីដង់ប្រភេទ Ellagic Acid ដែលត្រូវបានគេរកឃើញថា អាចជួយបន្ថយការលូតលាស់របស់ដុំសាច់មហារីក្នុងខ្លួន រួមទាំងក្នុងសួតផងដែរ។
-ទឹក
វាមិនខុសគ្នានឹងរាងកាយឡើយ សួតគឺត្រូវការជាតិទឹកដើម្បីបង្គ្រប់ជាតិទឹកដែរ។ សួតដែលស្ងួតគឺងាយនឹងរលាកណាស់ ហើយក៏មិនអាចធ្វើការងាររបស់វាបានល្អបំផុតដែរ។ ដូច្នេះ ការញ៉ាំទឹកត្រជាក់មួយកែវអាចជួយអ្វីៗល្អប្រសើរបានសម្រាប់សួតហើយ៕