ខេត្តបន្ទាយមានជ័យ ៖ មានការប្រទះឃើញសា.ក.ស.ពស្ត្រីម្នាក់របួសសុះពេញមុខនៅក្បែរព្រំដែនកម្ពុជា-ថៃ សមត្ថកិច្ចសង្ស័យជាពលករខ្មែរត្រឡប់ពីថៃហើយត្រូវគេប្លន់ស.ម្លា.ប់ ។ ហេតុការណ៍ប្រទះឃើញ កើតឡើងកាលពីវេលាយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតចំណុចភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
លោកវរសេនីយ៍ឯក ភឿន ម៉ឹងសឹង្ហ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា ស្ត្រីរងគ្រោះខាងលើឈ្មោះ ស្វៃ សុភក្ត្រា អាយុ៣៩ឆ្នាំ រស់នៅភូមិផ្គាំ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ មានប្តីឈ្មោះ គុជ សាវុធ អាយុ៤២ឆ្នាំ មានកូន២នាក់ ។
លោកបានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ពលករខ្មែរដែលត្រឡប់ពីធ្វើការនៅប្រទេសថៃបានប្រទះឃើញសា.ក.ស.ពស្ត្រីរងគ្រោះស្លា.ប់ថ្លុ.ក.ឈា.ម.និងមានស្នាមរបួសពេញមុខ ហើយក៏បានរាយការណ៍ជូនអាជ្ញាធរ និងប្រាប់ទៅសមត្ថកិច្ចជំនាញបានចុះមកពិនិត្យ ព្រោះជាតំបន់ព្រៃចំការមីន មុនចូលត្រូវឱ្យអង្គភាពស៊ីម៉ាក់រាវមីនរួចទើបអាចចូលបាន ។
លោកវរសេនីយ៍ឯក ភឿន ម៉ឹងសឹង្ហ បានបញ្ជាក់ថា ក្រោយកម្លាំងជំនាញចុះទៅពិនិត្យសា.ក.ស.ពឃើញថា មានរបួសស្នាមពេញមុខ ដោយត្រូវជនសង្ស័យយកដំបងវាយបណ្តាលឱ្យស្លា.ប់ ក្នុងនោះសមត្ថកិច្ចរកឃើញលុយលាក់ក្នុងអាវក្នុងចំនួន៧.០០០បាតផងដែរ ។
ប្រភពពីឈ្មោះពេជ្រ រតនៈ ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវជាកូនប្រុសរបស់ស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា គ្រួសារខ្លួន (មានម្តាយ ឪពុក) បានទៅធ្វើការនៅប្រទេសថៃជាង១០ឆ្នាំមកហើយ តែដោយសារម្តាយខ្លួនមានជំងឺគីសក្នុងស្បូនទើបត្រឡប់មកព្យាបាលជំងឺនៅស្រុកខ្មែរវិញ។
ការពេលត្រឡប់មកខ្មែរវិញនេះ ខ្លួននិងម្តាយមកដល់ព្រំដែន ខ្លួនកាន់ប៉ាស្ព័រចេញតាមច្រកអន្តរជាតិប៉ោយប៉ែតបាន តែម្តាយកាន់ប៉ាស្ព័រចេញមិនបានទាល់តែរយៈពេល១ថ្ងៃទៀតទៀបទើបអាចចេញបាន ។ ហើយម្តាយក៏សម្រេចចិត្តចេញតាមច្រករបៀងតាមរយៈមេខ្យល់ជូនឆ្លងដែន ។