ខេត្តស្ទឹងត្រែង ៖ សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន គឺជាសហគមន៍មួយដែលស្ថិតក្នុងតំបន់រ៉ាមសារ ខេត្តស្ទឹងត្រែង ហើយទើបនឹងទទួលបានពានរង្វាន់ក្នុងការវាយតម្លៃនៅប្រទេសឥណ្ឌូនេស៊ីជាប់ចំណាត់ថ្នាក់ «សហគមន៍អេកូទេសចរណ៍ស្តង់ដាអាស៊ាន» ក្នុងចំណោមសហគមន៍ផ្សេងទៀតនៃប្រទេសកម្ពុជាដែលបានដាក់ប្រកួតប្រជែង ។
លោកអ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានរៀបរាប់ឲ្យដឹងថា នៅក្នុងការប្រកួតប្រជែងផ្នែកសហគមន៍អេកូទេសចរណ៍នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៥ ខែកុម្ភៈ កន្លងទៅនេះ ។ លោកបានជ្រើសរើសយកសហគមន៍អេកូទេសចរណ៍សម្រស់កោះហានទៅប្រកួតប្រជែងតាមរយៈក្រសួងទេសចរណ៍ ហើយមានការវាយតម្លៃបានជាប់ចំណាត់ថ្នាក់ស្តង់ដាអាស៊ាន ។ នេះគឺជាមោទនភាពមួយសម្រាប់ខេត្តស្ទឹងត្រែង។
មកដល់ពេលនេះ ពានរង្វាន់ដែលជាប់ចំណាត់ថ្នាក់ស្តង់ដាអាស៊ានខាងលើ បានយកមកដល់ក្រសួងទេសចរណ៍រួចហើយគឺរង់ចាំតែថ្ងៃណាមួយខាងសហគមន៍នឹងទៅទទួលយកពានរង្វាន់សហគមន៍អេកូទេសចរណ៍ដែលជាប់ចំណាត់ថ្នាក់ស្តង់ដាអាស៊ាននៅក្រសួងទេសចរណ៍ក្នុងពេលដ៏ឆាប់ខុសមុខនេះ។
លោកស្រីបូរ៉ានី ភ្ញៀវទេសចរមកពីខេត្តសៀមរាប បានបង្ហាញពីអារម្មណ៍ពិតពេលទៅកម្សាននៅតាមតំបន់រាមសារបានរៀបរាប់ដោយក្តីរីករាយថានៅក្នុងសហគមន៍គឺជាកន្លែងកម្សាន្តដ៏ប្លែកខុសពីតំបន់សៀមរាបអង្គរមាត់សមុទ្រខេត្តព្រៃភ្នំ។ខេត្តស្ទឹងត្រែងមានដងទន្លេមានព្រៃលិចទឹកដ៏សំបូរបែបបង្ហាញពីទស្សនីយភាពទាក់ទាញភ្ញៀវមកកម្សាន្ត។ ម្យ៉ាងទៀតនេះ គឺជាមោទនភាពក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានផ្លូវស្ពានទើបភ្ញៀវទេសចរអាចចង់ទៅកម្សាន្តបានគ្រប់ទីកន្លែង។
ភ្ញៀវទេសចរមកពីខេត្តសៀមរាបខាងលើនេះបានរៀបរាប់ទៀតថាពេលមកដល់ខេត្តស្ទឹងត្រែងគឺពិតជាសប្បាយរីករាយខ្លាំងណាស់។សហគមន៍អេកូទេសចរណ៍សម្រស់កោះហានគឺជាកន្លែងសម្រាប់ក្រុមគ្រួសារមិត្តភក្កិបងប្អូនដែលបានមកលេងទីនេះ។ ក្រោយពីសហគមន៍អេកូទេសចរណ៍សម្រស់ កោះហានបានជាប់ពាន់រង្វាន់ស្តង់ដាអាស៊ានកាលពីកន្លងទៅថ្មីនេះតំណាងសហគមន៍សហគមន៍អេកូទេសចរណ៍សម្រស់ កោះហាន បាទៅទទួលពានរង្វាន់នៅក្រសួងសចរណ៍។
សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ផ្នែកសហគមន៍អេកូទេសចរណ៍ សម្រាប់ខេត្តស្ទឹងត្រែង ខាងមន្ទីរទេសចរណ៍បានសម្រេចជ្រើសរើសយកសហគមន៍អេកូទេសចរណ៍សម្រស់កោះបានទៅចូលរួមប្រកួតនៅប្រទេសឥណ្ឌូនៅស៊ី ជាក់ស្តែងសហគមន៍ អេកូសម្រសកោះហាន បានជាប់ចំណាត់ថ្នាក់ស្តង់ដាអាស៊ាន ដោយសារតែទេសភាព សម្រស់ស្រស់ស្អាត ដែលមានសក្តានុពលជីវៈចម្រុះជាច្រើនទាក់ទាញ ជាច្រើនសម្បូរបែប ។