ខេត្តស្វាយរៀង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីអគ្គ័យឆាបឆេះបន្ទប់ផ្ទះសំណាក់កន្លែងមួយ បណ្តាលឱ្យមនុស្ស២នាក់ស្លា.ប់បាត់បង់ជីវិត ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤០នាទីព្រឹក នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅត្រង់ចំណុផ្ទះសំណាក់យីហោ «7777» ស្ថិតក្នុងភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។
ក្រោយពីទទួលព័ត៌មានខាងលើនេះភ្លាម កម្លាំងជំនាញបច្ចេកទេសស្រុក បានសហការជាមួយជំនាញខេត្ត និងលោកវេជ្ជបណ្ឌិត នៃមន្ទីពេទ្យបង្អែកសាមគ្គីរំដួល ដោយមានការសម្របសម្រួលពីលោក បូរា អង្គប្រទាន ព្រះរាជអាជ្ញារងសាលាដំបូងខេត្តស្វាយរៀង បានចុះទៅដល់ទីកន្លែងកើតហេតុ ដើម្បីពិនិត្យឃើញថា នៅបន្ទប់លេខ១៩ មានមនុស្សស្លា.ប់ចំនួន២នាក់ ក្នុងនោះរួមមាន ៖ ១- ឈ្មោះ វ៉ន ញ៉ាញ់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល និង២- ឈ្មោះ អាន ចិន្តា ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួល។
តាមការបំភ្លឺរបស់ឈ្មោះ ជំ ស៊ីថា ភេទប្រុស អាយុ៤៨ឆ្នាំ ដែលត្រូវជាម្ចាស់ផ្ទះសំណាក់ បានបំភ្លឺប្រាប់ឱ្យដឹងថា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៦ល្ងាច ជនរងគ្រោះប្រុសស្រីទាំងពីរខាងលើ បានមកជួលបន្ទប់លេខ១៩ ដើម្បីសម្រាក លុះរហូតដល់ម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះចេញពីបន្ទប់នោះបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។
ចំណែកក្រុមគ្រួពេទ្យ បានសន្និដ្ឋានជាជំហានដំបូងថា សាកស.ពជនរងគ្រោះ គឺស្លា.ប់ដោយសារធ្វើអត្តឃា.តចាក់សាំងដុតខ្លួនឯង។ ចំពោះមូលហេតុជាជំហាន គឺសង្ស័យថា អាចបណ្តាលមកពីមានវិបត្តិស្នេហា។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ សាកស.ពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារ ដើម្បីយកធ្វើបុណ្យតាមប្រពៃណីហើយ។