សេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣
ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន)និងខ្យល់មូសុងឦសានក្នុងកម្រិត
ពីខ្សោយទៅមធ្យម ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២០-២២ ºC – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ ១C
· អាចមានភ្លៀងធ្លាក់តិចតួច ។ នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែម ក្នុងចន្លោះពី ២-៣ °C នៅវេលាព្រឹកនិងយប់ ។
២-តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែមក្នុងចន្លោះពី ៣-៤ ១C នៅវេលាព្រឹកនិងយប់ លាយឡំនឹងខ្យល់បក់ក្នុងកម្រិតមធ្យម។
៣-តំបន់មាត់សមុទ្រ ៖
សីតុណ្ហភាពអប្បបរមា មានពី ២០-២២ ºC
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C – អាចមានភ្លៀងធ្លាក់តិចតួច ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕