(ភ្នំពេញ)៖ នៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៣ គ.ជ.ប បានបើកកិច្ចប្រជុំក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធ នឹងការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ឯកសារពាក់ព័ន្ធ នឹងការដាក់ពាក្យសុំ ចុះឈ្មោះជាអ្នកសារព័ត៌មាន សេចក្ដីណែនាំពាក់ព័ន្ធ នឹងការបោះឆ្នោត និងការផ្តល់សុពលភាព លើបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២២។
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានលើកឡើងថា ឯករាជ្យរបស់ គ.ជ.ប ត្រូវផ្អែកលើច្បាប់ ដូចនេះមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវខិតខំពង្រឹងការអនុវត្តច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវិធី នៃការបោះឆ្នោត។ការលើកឡើងនេះ គ្រាដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅក្នុងកិច្ចប្រជុំនោះ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប មានប្រសាសន៍ថា ឯករាជ្យរបស់ គ.ជ.ប ត្រូវផ្អែកលើច្បាប់ អនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ដូចនេះមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវខិតខំពង្រឹងការអនុវត្តច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវិធី នៃការបោះឆ្នោតឲ្យមានប្រសិទ្ធភាព។ គ.ជ.ប ក៏ត្រូវអនុវត្តក្នុងការផ្តល់សេវាជូនគ្រប់ភាគីពាក់ព័ន្ធឲ្យបានល្អ និងស្មើភាពគ្នា៕