កំពុងចាម៖ រមណីយដ្ឋានទឹកឆា ជាកន្លែងដែលមានភាពទាក់ទាញខ្លាំងនៅក្នុងខេត្ដកំពង់ចាម មកលេងកម្សាន្ដ និង ទស្សនាប្រាសាទបុរាណតាំងពីរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (គ.ស ១០២៥) និងវត្តព្រះពុទ្ធសាសនានៅជាមួយគ្នាផងដែរ។ រមណីយដ្ឋាននេះមានទេសភាពស្រស់ស្អាតអមជាមួយតំបន់ទឹកផុសធម្មជាតិ ដ៏អាថ៌កំបាំង និងហូរតាមប្រឡាយទឹកបុរាណ ដែលអាចទស្សនាលេងកម្សាន្តបាន តំបន់កសិទេសចរណ៍ សួនសត្វ សួនផ្កា វារីអគ្គិសនី ប្រព័ន្ធធារាសាស្ត្រសម្រាប់ស្រោចស្រព។