(ប៉ៃលិន)៖ រសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សៀ សុខុម អភិបាលនៃគណៈអភិបាលស្រុកសាលាក្រៅ បានអញ្ជើញដឹកនាំកម្លាំងសមត្ថកិច្ចជំនាញនៃនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ចុះបង្រ្កាបករណី ល្បែងស៊ីសងដោយខុសច្បាប់ (ជល់មាន់)០១ករណី នៅចំណុចដីចម្ការមួយកន្លែង ដែលគេទុកចោល ក្រោយវរសេនាតូចអន្តរាគមន៍ ៥៣៤ ដែលស្ថិតនៅភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដោយឃាត់ខ្លូនអ្នកជល់មាន់ចំនួន ០៤ នាក់ ព្រមទាំងដកហូតសម្ភារៈមួយចំនួនផងដែរ។
បើតាមលោកវរសេនីយ៍ត្រី អ៉ឹម ឬទ្ធី អធិការស្តីទី នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានឲ្យដឹងថា៖ ការចុះបង្រ្កាបករណីខាងលើ គឺដឹកនាំដោយលោក សៀ សុខុម អភិបាលនៃគណៈអភិបាលស្រុកសាលាក្រៅ ដោយក្នុងករណីនេះកម្លាំងជំនាញយើងឃាត់ខ្លូនបានអ្នកជល់មាន់ចំនួន៤នាក់ រួមមាន៖១. ឈ្មោះ ដួង ផង់ ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ទី២.ឈ្មោះ សាទ យឹម ភេទ ប្រុស អាយុ ៦៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ទី៣. ឈ្មោះ ធាន ធា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងទី៤. ឈ្មោះ ញ៉ែម សាន ភេទ ប្រុស អាយុ ៤២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។លោកអធិការស្តីទី ក៍បានបន្តថា៖ សម្ភារៈដកហូតរួមមាន៖ម៉ូតូ ចំនួន ០៨គ្រឿង រួមមានទី១.ម៉ាកហុងដាវេវ ពណ៌ក្រហម ស្លាកលេខ បាត់ដំបង១-B៩០៨៨ ។ទី២.ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង ១S-៥៩៦៧ ។ទី៣.ម៉ាកស៊ុយសុគីស្គុន ពណ៌ខៀវ ស្លាកលេខ ប៉ៃលិន ១A-៧៩៤២ ។ទី៤.ម៉ាកហុងដាវេវអេស ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ ១Q-៥២០៩ ។ទី៥.ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស្លាកលេខ ប៉ៃលិន ១A-០៧២៧ (ម៉ូតូចាស់)។ទី៦.ម៉ាកហុងដាឌ្រីម ពណ៌ក្រហម ស្លាកលេខ បាត់ដំបង ១J-៧៤៧៤ ចំនួន ០១ គ្រឿង ។ទី៧.ម៉ាកសង់ម៉ូតូចាស់ គ្មានអាវ គ្មានស្លាកលេខ និងទី៨.ម៉ាកវីវ៉ាម៉ូតូចាស់ គ្មានស្លាកលេខ ។ចំណែកមាន់ជល់បានចំនួន ១៤ ក្បាល,កន្រ្តក សម្រាប់ដាក់មាន់ ចំនួន០៥ ,ជញ្ចីញថ្លឹង ចំនួន ០១,សង្វៀនសម្រាប់ជល់ ចំនួន០១,ស៊ុសម្រាប់ក្រុងមាន់ចំនួន០៩ និងសម្ភារៈ សម្រាប់ជល់មាន់មួយចំនួនទៀត ។
បច្ចុប្បន្ន វត្ថុតាង ដែលបានដកហូត និងអ្នកជល់មាន់ចំនួន ០៤ នាក់ ត្រូវបានឃាត់ខ្លួន យកអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕