រដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិបាននិយាយកាលពីថ្ងៃអាទិត្យទី២៩មករាថា ចិនបានអនុម័តថ្នាំលេបផលិតក្នុងស្រុកចំនួនពីរសម្រាប់អ្នកជំងឺកូវីដ១៩ ដែលមានរោគសញ្ញាស្រាល។
រដ្ឋបាលនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើវេបសាយរបស់ខ្លួនថា ថ្នាំ ដែលប្រើសម្រាប់ព្យាបាលអ្នកជំងឺពេញវ័យដែលឆ្លងកូវីដកម្រិតស្រាលទៅមធ្យមត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Simcere Pharmaceutical Group និងអង្គភាពរបស់ក្រុមហ៊ុន Shanghai Junshi Biosciences ។
ចិនបានបោះបង់ចោលគោលនយោបាយកូវីដសូន្យដ៏តឹងរ៉ឹងរបស់ខ្លួនកាលពីដើមខែធ្នូ បន្ទាប់ពីមានការតវ៉ាប្រឆាំងនឹងវា ដោយអនុញ្ញាតឱ្យមនុស្សធ្វើដំណើរដោយសេរីដោយធ្វើឱ្យមេរោគរីករាលដាលយ៉ាងរហ័សនៅទូទាំងប្រទេស ជាហេតុជំរុញឱ្យមានតម្រូវការសម្រាប់ការព្យាបាលកូវីដ១៩៕