(កូរ៉េខាងជើង)៖មន្ត្រីជាន់ខ្ពស់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង បានព្រមានទីក្រុងវ៉ាស៊ីនតោនខ្លាំងៗថា អាមេរិកនឹងប្រឈមផលវិបាកធ្ងន់ធ្ងរ ជុំវិញការចែកចាយពាក្យចចាមអារ៉ាមដែលខ្លួនបានផ្ដល់សព្វាវុធដល់ប្រទេសរុស្ស៊ី។
នៅថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣នេះ កូរ៉េខាងជើងបានធ្វើការបដិសេធជាថ្មីម្ដងទៀត ក្រោយពេលទីក្រុងវ៉ាស៊ីនតោនចោទប្រកាន់ថា ខ្លួនផ្តល់មីស៊ីល និងគ្រាប់រ៉ុកកែត ឱ្យទៅក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។
ក្រោយបដិសេធការចោទប្រកាន់របស់អាមេរិក មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង បានរិះគន់ចំៗវិញថា អាមេរិកព្យាយាមបង្កើតពាក្យចចាមអារ៉ាមទាំងនេះ ដើម្បីធ្វើជាលេសសម្រាប់ឱ្យអាមេរិកបន្តផ្តល់សព្វាវុធដល់អ៊ុយក្រែនប៉ុណ្ណោះ៕