ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកម្តាយពីបញ្ហាដែលអាចកើតមានក្រោយអ្នកលេងទូរស័ព្ទច្រើនក្នុងពេលកូនខ្ចី។ តើមានអ្វីខ្លះទៅ?
ក្រោយពេលដែលអ្នកទើបតែសម្រាលកូនរួច ប្រព័ន្ធការពាររាងកាយអ្នកកំពុងតែធ្លាក់ចុះ។ ដូចនេះ ពេលដែលអ្នកប្រើទូរស័ព្ទច្រើន នឹងអាចបំផ្លាញភ្នែករបស់អ្នកដោយមិនដឹងខ្លួន។
ប្រសិនជាអ្នកម្តាយមើលទូរស័ព្ទច្រើនក្នុងពេលកូនខ្ចី នឹងធ្វើឲ្យភ្នែករបស់អ្នកងាយស្ងួតខ្លាំងណាស់។ ជាពិសេស នឹងធ្វើឲ្យភ្នែករបស់អ្នកឆាប់ចុកផងដែរ។ ដូចនេះ អ្នកគួរតែកាត់បន្ថយរយៈពេលនៃការលេងទូរស័ព្ទ៕