(កីឡា)៖កីឡាករកូនកាត់ខ្មែរ-អ៊ូបេគីស្ថាន រ៉ាចាពៅ បានបំបែកកំណត់ត្រាថ្មីក្នុងនាមជាកីឡាករប្រដាល់សកលកម្ពុជាដំបូងគេ ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រប្រដាល់សកលជើងឯកអាស៊ី Asian Boxing Confederation (ASBC) កាលពីរាត្រីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅប្រទេសថៃ។
កំណត់ត្រានេះកើតឡើងក្រោយកីឡាករកូនកាត់ខ្មែរ-អ៊ូបេគីស្ថាន រ៉ាចាពៅ បានឈ្នះកីឡាករ Toktosun របស់កៀហ្ស៊ីស៊ីស្ថាន ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅប្រទេសថៃ ដោយមានមេដាយប្រាក់ក្នុងដៃ។
ដោយឡែក កីឡាករ ពេញ វណ្ណថង ក៏ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង បន្ទាប់ពីចាញ់កីឡាករកាហ្សាក់ស្ថានក្នុងវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រដូចគ្នា។ នេះជាជោគជ័យ និងកំណត់ត្រាប្រវត្តិសាស្រ្តថ្មីសម្រាប់សហព័ន្ធក្នុងការឈានឆ្ពោះរៀបចំការប្រកួតកីឡាសុីហ្គេម ឆ្នាំ២០២៣ នាខែឧសភា ខាងមុខនេះ៕