អ៊ីស្រាអែល៖ ការប្រមូលផ្តុំគ្នាបានរាលដាលពាសពេញកណ្តាលទីក្រុង ខណៈបដាត្រូវបានលើកឡើងដោយអំពាវនាវឱ្យបញ្ចប់ក្រុមចម្រុះដែលកំពុងកាន់អំណាច ជាក្រុមស្តាំនិយម និងអ្នកនិយមសាសនាបំផុតក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែល។
គ្រូបង្រៀនមកពីទីក្រុង Jaffa នៅជាយក្រុងភាគខាងលិចនៅតំបន់ឆ្នេរសមុទ្របាននិយាយថា នេះគឺជារដ្ឋាភិបាលដ៏គ្រោះថ្នាក់។ នាងបានប្រាប់សារព័ត៌មាន BBC ថា រដ្ឋាភិបាលនេះនឹងមិនល្អសម្រាប់ស្ត្រី សម្រាប់ប្រជាជនក្រីក្រ ហើយជាការពិតសម្រាប់ពលរដ្ឋប៉ាឡេស្ទីន។ អ្នករៀបចំបាតុកម្មនិយាយថា ពួកគេកំពុងព្យាយាមបញ្ឈប់រដ្ឋប្រហារ ដែលកើតឡើងប្រឆាំងប្រព័ន្ធរដ្ឋាភិបាល។ វាជាសប្តាហ៍ទី២ ហើយដែលការតវ៉ាទ្រង់ទ្រាយធំបានកើតឡើងក្នុងទីក្រុងចំនួនបួនផ្សេងៗគ្នា។
មេដឹកនាំគណបក្សប្រឆាំងលោក Yair Lapid បាននិយាយទៅកាន់ហ្វូងមនុស្សនៅទីក្រុង Tel Aviv ថា អ្នកដែលស្រឡាញ់ប្រទេសបានមកដើម្បីការពារលទ្ធិប្រជាធិបតេយ្យ និងតុលាការរបស់ខ្លួន។ យើងនឹងមិនចុះចាញ់ឡើយរហូតដល់យើងឈ្នះ។ ការតវ៉ាបានកើតឡើង ៣សប្តាហ៍បន្ទាប់ពីនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានវិលត្រឡប់មកកាន់អំណាចវិញ ដើម្បីបង្កើតសម្ព័ន្ធភាពស្ថិរភាពដំបូងរបស់អ៊ីស្រាអែលក្នុងរយៈពេល ៣ឆ្នាំ៕