(សហរដ្ឋអាម៉េរិក)៖ យ៉ាងហោចណាស់មនុស្ស ២០នាក់បានស្លាប់ គិតត្រឹមព្រឹកថ្ងៃពុធសប្តាហ៍នេះ ដោយសារស្ថានភាពជំនន់ទឹកភ្លៀង នៅតែបន្តការវាយប្រហារ បណ្តាលឲ្យជន់លិច រដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូង សហរដ្ឋអាម៉េរិកនៅឡើយ។
ឧទ្ធម្ភាគចក្របានហោះឆ្វែលដើម្បីអង្កេតក្នុងតំបន់ទន្លេ San Diego ដែលកំពុងជោរជន់ទៅដោយទឹកជំនន់ និងបានជួយសង្គ្រោះមនុស្សយ៉ាងតិចណាស់ ១១នាក់ ចេញពីក្នុងតំបន់គ្រោះថ្នាក់នៅក្នុងទីក្រុង San Diego នេះបើយោងតាមខ្សែអាត់វីដេអូ និងយោងតាមការចេញផ្សាយដោយភ្នាក់ងារកាសែត San Diego Union Tribune កាលពីម្សិលមិញ ។
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Joe Biden នឹងទៅបំពេញទស្សនកិច្ចនៅរដ្ឋកាលីហ្វ័រញ៉ា នៅចុងសប្តាហ៍នេះ ដើម្បីជួបជាមួយក្រុងការងារ និងមន្ត្រីនានានៅក្នុងតំបន់ដែលរងផលប៉ះពាល់ និងផ្តល់ជំនួយបន្ថែមទៅតាមតម្រូវការ ។
បើទោះបីជាមានការខូចខាតមួយរយៈនេះដោយសារតែកត្តាព្យុះភ្លៀង និងទឹកជំនន់ក៏ដោយ ក៏គេជឿថា វាបានជួយកាត់បន្ថយគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រ ដោយសារតែរដ្ឋភាគច្រើនមានភ្លៀងធ្លាក់ជាមធ្យមប្រចាំឆ្នាំ ឬច្រើនជាងនេះរួចទៅហើយ ៕