អាហារបីពេលរបស់យើងមានវត្តមានម្ហូបច្រើនណាស់ យើងមិនដឹងថាមួយណាអាចបង្កជំងឺខ្លះទេ ។ វាជារឿងសំខាន់ក្នុងការដឹងពីអាហារមិនគួរហូប ទើបយើងធ្វើការបង្ហាញអាហារ ៧ប្រភេទ ដែលមិនគួរបរិភោគនៅខាងក្រោមនេះ ៖
១. ត្រីចិញ្ចឹម
ត្រីចិញ្ចឹមផ្ដល់ផលប៉ះពាល់ដល់សុខភាពមនុស្សតាមរយៈចំណីដែលអ្នកចិញ្ចឹមដាក់ឲ្យ ។ ចំណីត្រីទាំងនោះមានផ្ទុកសារធាតុគីមីជាច្រើនដើម្បីធ្វើឲ្យត្រីឆាប់ធំ ។
២. បន្លែ-ផ្លែឈើគីមី
បន្លែ-ផ្លែឈើជាអាហារផ្ដល់នូវសុខភាពល្អ ប៉ុន្តែចំណុចនេះអាស្រ័យទៅលើគុណភាពបន្លែ-ផ្លែឈើដែរ ។ បើគេដាំដុះវាដោយប្រើជីគីមី ឬបាញ់ថ្នាំខុសបច្ចេកទេស មិនយូរមិនឆាប់ប្រាកដជាប៉ះពាល់សុខភាពអ្នកបរិភោគមិនខាន ។
៣. អាហារកំប៉ុង
អាហារកំប៉ុងមានផ្ទុកសារជាតិ BPA ដែលជា សមាសធាតុគីមីប្រើក្នុងការផលិតប្លាស្ទិកផ្សេងៗ ។ វាគឺជាសារធាតុរឹងគ្មានពណ៌រលាយក្នុងសារធាតុរំលាយសរីរាង្គធម្មតា ប៉ុន្តែមានភាពរលាយក្នុងទឹកតិចតួចបំផុត ។
៤. សូដាគ្មានជាតិស្ករ
អ្នកប្រាកដជាគិតថា វាល្អសម្រាប់សុខភាពដោយសារគេផលិតវាចេញមកផ្ដោតសំខាន់លើសុខភាព។ ប៉ុន្តែវាមានសារធាតុគីមីគ្រោះថ្នាក់មួយចំនួនធំដែលអាចរួមចំណែកដល់បញ្ហាសុខភាពធ្ងន់ធ្ងរក្នុងរយៈពេលវែង ដូចជាមហារីកជាដើម ។
៥. ពោតលីង
សារធាតុដែលបង្កមហារីកមិនមែនមកពីពោតផ្ទាល់ទេ គឺមកពីកញ្ចប់ពោត។ សារធាតុគីមី perfluorinated compounds (PFCs) មាននៅក្នុងថង់ពោតប្រើដើម្បីទប់ជាតិខ្លាញ់អាចបង្កមហារីកដល់មនុស្ស ។
៦. ហតដក
អាហារកែច្នៃនេះត្រូវបង្កើតឡើងដោយប្រើប្រាស់បរិមាណផូស្វ័រសូដ្យូមដ៏ច្រើន ហើយមានឥទ្ធិពលបំផ្លាញកោសិកានៅក្នុងរាងកាយមនុស្ស ។ ជាក់ស្ដែង ហតដកបានសម្លាប់មនុស្ស ៣៥,០០០នាក់ជារៀងរាល់ឆ្នាំ ។
៧. ម្សៅស
កាបូអ៊ីដ្រាត និងម្សៅស ជួយបង្កើនការលូតលាស់របស់ដុំសាច់ឲ្យក្លាយទៅជាដុំមហារីកក្នុងកម្រិតខ្ពស់ ៕