ខេត្ដកណ្ដាល ៖ ខាងក្រោមនេះជាព័ត៌មានលម្អិតស្តីពីសមត្តកិច្ច សហការ បើកប្រតិបត្តិការ ស្រាវជ្រាវ និងឈានដល់បង្ក្រាប ករណីឃា.តកម្ម គឺប្រពន្ធជួលឃា.តករតម្លៃ១០០០ដុល្លារអាមេរិក ឲ្យសម្លា.ប់ប្តី ក្រោមរូបភាពប្រើខ្សែភ្លើ.ងឆ.ក់ យកឈើវា.យបំពង់ក និងយកខ្សែរឹ.តក ព្រមទាំងចងដៃចងជើង យកសាកស.ពទៅទម្លាក់ចោលក្នុងទឹកយ៉ាងដូច្នេះថា ៖
កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយនាយដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានចុះបំបែកសំណុំរឿងករណីឃា.តកម្ម ដែលប្រពន្ធជាអ្នកផ្តើមគំនិតជួលឃា.តករសម្លា.ប់ប្តី ទើបឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ២ នាក់ រួមទាំងដកហូតវត្ថុតាងពាក់ព័ន្ធបទល្មើសនោះផងដែរ ។
ជនសង្ស័យត្រូវបានសមត្តកិច្ចចាប់ខ្លួនម្នាក់ឈ្មោះ សាន់ ធីតា ភេទស្រី អាយុ៣៤ ឆ្នាំ ជាប្រពន្ធជនរងគ្រោះ និងជាអ្នកផ្តើមគំនិតក្នុងអំពើឃា.តកម្ម ជួលឃា.តករឲ្យសម្លា.ប់ប្តី ។ ម្នាក់ទៀតឈ្មោះ ធួក រ៉ាវី ហៅជា ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរ អ្នកបើករថយន្តក្រឡុកស៊ីម៉ង់ ជាឃាតករ ដៃដល់ស៊ីឈ្នួលសម្លា.ប់ជនរងគ្រោះ ។
សូមជម្រាបថា កាលពីវេលាម៉ោង៩និង១៣នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មានការភ្ញាក់ផ្អើលមួយចំណុច ភូមិព្រែកដូង ឃ៉ំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយប្រជាពល រដ្ឋបានប្រទះឃើញសាកស.ពបុរសម្នាក់ស្លា.ប់អណ្តែយទឹក ដោយ មនខ្សែចងដៃចងជើង អាចជាអំពើឃា.តកម្ម ។ បន្ទាប់ពីមានការភ្ញាក់ផ្អើលប្រទះឃើញសាកស.ពនោះភ្លាម សមត្តកិច្ចនគរបាលគ្រប់ជំនាញបានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើកោសល្យវិច្ឆ័យ ពិនិត្យសាកស.ព ទើបស្គាល់អត្តសញ្ញាណជនរងគ្រោះឈ្មោះ ខឹម ផល្លី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ (មិនច្បាស់) មានទីលំនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្រុងភ្នំពេញនិងមានស្រុកកំណេីតនៅភូមិថ្លុកដង្កា ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។
នៅកន្លែងកើតហេតុសមត្តកិច្ចក៏បានធ្វើការដកហូតវត្ថុតាងរួមមាន ៖
១-ខ្សែកាបហ្វ្រាំងកង់ ប្រវែង ១.១២ម៉ែត្រ ។
២-ដងលើកដុំដែក ហាត់កីឡា ពណ៌ខ្មៅលាយបៃតងខ្ចី ១។
៣-ខោជើងខ្លី កូនក្មេង ពណ៌ក្រហមលាយពណ៌ស រូបតុក្កតា ១ ។
៤-កូនកន្សែង ពណ៌ផ្ទៃមេឃ ១ ។
៥-ក្រម៉ាក្រឡាការ៉ូខ្មៅស ១ ។
៦-អាវ ពណ៌សលាយបៃតងចាស់ ១ ។
៧-ភួយ ពណ៌ចម្រុះ រូបផ្កាកូឡាបក្រហម រូបស្លាបមាន់ ១ ។
៨-កំរាលពូក ពណ៌ក្រហម ១ ។
៩-កាបូប ពណ៌ក្រហម ខ្មៅ ស ក្រឡាពងជីងចក់ ខ្មៅក្រហម ១ ។
១០-អាវយឺត ពណ៌ស កបើកមានឆ្នូត ពណ៌ស្លែ ១ ។
១១-ស្បែកជើងប៊ូ ពណ៌ខ្មៅ ១គូ ។
១២-អាវយឺត ពណ៌ខៀវ បើកកពណ៌ស ឆ្នូតពណ៌ក្រហម មានឡេវ ខាងចុងដៃអាវ មានពណ៌សឆ្នូតពណ៌ក្រហម ១ ។
១៣-កាតចាក់វ៉ាក់សាំង ។
១៤-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១សន្លឹក ។
១៥-បណ្ណបើកបររយន្ត ១សន្លឹក ។
១៦-ប័ណ្ណ ប.ស.ស ១សន្លឹក។
១៧-កាបូបដៃ ដាក់ប្រាក់ ពណ៌ខ្មៅ ១ ។
១៨-កាតការងារ ១សន្លឹក មានរូបថតជនរងគ្រោះមានខ្សែ ពណ៌ខៀវ ។
១៩-រូបថតរបស់ជនរងគ្រោះ ៤x៦ ចំនួន ៣សន្លឹក ។
២០-វីសាកាត ABA ពណ៌ខៀវ ១សន្លឹក ។
២១-ប័ណ្ណនាធារ៉ាប់រង អ៊ិនហ្វីនីធី ១សន្លឹក ពណ៌ស្វាយ ។
២២-CASH CARD KB Cambodia ១សន្លឹក ពណ៌ខ្មៅ ។
២៣-THE GAT lEWAY ១សន្លឹក ពណ៌ស ។
២៤-ឯកសាររបស់ធនាគារ ៣សន្លឹក ។
២៥-សាមី ពណ៌ក្រហម ១សន្លឹក ។
២៦-ក្រាស់សិតសក់ ពណ៌ស ១ ។
២៧-ក្រដាស ពណ៌លឿង ១សន្លឹក ។
២៨-ក្រដាស ពណ៌ខៀវ ១សន្លឹក ។
២៩-ក្រដាស់ប្រាក់៥០០រៀល ១សន្លឹក ។
សូមជម្រាបទៀតថា នៅវេលាម៉ោងខាងលើមានប្រជាពលរដ្ឋបានប្រទះឃើញស.ពអណ្ដែតទឹក នៅក្នុងប្រឡាយទឹកវិរះ៥ ក្នុងភូមិព្រែកដូង ឃុំកំពង់ ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ។ ក្រោយពីទទួលបានព័ត៌មាននោះភ្លាម សមត្តកិច្ចនគរបាលប៉ុស្តិ៍ បានសហការជាមួយកម្លាំងគ្រប់ជំនាញ អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-ស្រុក ការិយាល័យនគបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្រិតធ្ងន់ ខេត្ត រួមទាំងគ្រូពេទ្យពិនិត្យសាកសព ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូង ខេត្តកណ្តាល ផងដែរ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ឆ័យលើសាកស.ព ។
សាកស.ពជនរងគ្រោះស្លៀកខោខ្លី អត់ពាក់អាវ បានដេកផ្គាប់មុខ មានចំណងចងដៃ និងកជើងទាំងសងខាង ចងផ្អឹបជាប់គ្នា ទើប សមត្តកិច្ចបានសន្និដ្ឋានជំហ៊ានដំបូងថា ជាអំពើឃា.តកម្ម ។
ក្រោយពីគណៈកម្មការពិនិត្យសាកស.ពរួចរាល់ហើយ ជនរងគ្រោះត្រូវបានសមត្តកិច្ចប្រគល់ឲ្យក្រុមគ្រួសារ និងសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។ រំលងបានមួយថ្ងៃសមត្តកិច្ចបានបើកការស៊ើប អង្កេតលើករណីនេះ និងបានកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនស្ត្រីម្នាក់ជាប្រពន្ធជនរងគ្រោះ ដែលជាជនសង្ស័យក្នុងអំពើឃា.តកម្មនោះយកទៅសាកសួរតាមនីតិវិធី ។
នៅចំពោះមុខសមត្តកិច្ច ជនសង្ស័យឈ្មោះ សាន់ ធីតា ជាប្រពន្ធជនរងគ្រោះបានសារភាពថា ខ្លួនពិតជាអ្នករៀបចំគម្រោងសម្លាប់ប្តីខ្លួនឯងប្រាកដមែន ដោយជួលឃា.តករម្នាក់ឈ្មោះ ធួក រ៉ាវី ហៅ ជា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើករថយន្តក្រឡុកស៊ីម៉ង់ត៍ មានទីលំនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងតម្លៃ១,០០០ដុល្លាអាមេរិក ឲ្យសម្លា.ប់ប្តី ។
ចម្លើយសារភាពបន្តថា ក្រោយពីបានរៀបចំគម្រោងសម្លា.ប់ប្តីរួច ហើយ នៅវេលាម៉ោង៦ល្ងាចថ្ងៃទី១៣ ខែមករា ខ្លួនបានឲ្យឈ្មោះ ធួក រ៉ាវី ហៅជា មកពួននៅក្នុងផ្ទះ លុះដល់ម៉ោងប្រហែល១២យប់ពាក់កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ខ្លួនបានបើកទ្វារបន្ទប់ដេកឲ្យឈ្មោះ ធួក រ៉ាវី ហៅជា ចូលទៅធ្វើសកម្មភាព ចំណែកខ្លួនបានចេញមកខាងក្រៅបន្ទប់ បន្ទាប់ពីឈ្មោះ ធួក រ៉ាវី សម្លា.ប់ប្តីរួចហើយ ឈ្មោះ ធួក រ៉ាវី បានយកស.ពដាក់ចូលក្នុងកាបូបក្រណាត់មានដៃយួរមួយពណ៌ក្រហម ស មានក្រឡាពងជីងចក់ក្រហមខ្មៅ ទើបឈ្មោះ ធួក រ៉ាវី បានហៅខ្លួនមកឲ្យជួយលើកស.ពប្តីដាក់ចូលក្នុងរថយន្តម៉ាកតូយ៉ូតា កាមរី ពណ៌ស ស៊េរីឆ្នាំ២០០៨ ដែលមានពាក់ស្លាកលេខ ភ្នំពេញ 2BP-11 50 គឺដាក់នៅក្នុងផ្នែកកៅអីខាងក្រោយ ប៉ុន្តែពេលនោះ២នាក់លើកស.ពប្តីដាក់ចូលក្នុងរថយន្តមិនរួចទេ ខ្លួនបានហៅក្មេងស្រីម្នាក់ទៀតអាយុ១២ឆ្នាំឲ្យជួយលើកស.ព ។
ក្រោយពីលើកដាក់ក្នុងរថយន្តរួចរាល់ហើយ ខ្លួននិងឈ្មោះ ធួក រ៉ាវី បានដឹកស.ពប្តីយកទៅទម្លាក់ចោលនៅប្រឡាយទឹក ស្ថិតក្នុងភូមិព្រែកដួង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល រួចខ្លួននិងឈ្មោះ ធួក រ៉ាវី បានបើករថយន្តត្រលប់ទៅផ្ទះវិញ ។ ពេលមកដល់ផ្ទះឈ្មោះ ធួក រ៉ាវី បានយកម៉ូតូរបស់ប្តីខ្លួន ម៉ាក Honda PCX ពណ៌ស ស៊េរីឆ្នាំ ពាក់ស្លាក់លេខភ្នំ 1IW-9363 ជិះចេញទៅបាត់តែម្តងទៅ ។ ចំណែកប្រាក់ចំនួន ១ ០០០ ដុល្លារអាមេរិក ដែលថា ជាថ្លៃឈ្នួលឲ្យឃា.តករសម្លា.ប់ប្តី គឺខ្លួនពុំទាន់បានប្រគល់ឲ្យទៅឈ្មោះ ធួក រ៉ាវី ទេ ។
ចំណែកចម្លើយសារភាពរបស់ឈ្មោះ ធួក រ៉ាវី ហៅជា ជាឃា.តករនៅចំពោះមុខសមត្តកិច្ចដែរបានឲ្យដឹងថា ខ្លួនពិតជាត្រូវបានឈ្មោះ សាន់ ធីតា ប្រពន្ធជនរងគ្រោះជួលឲ្យសម្លា.ប់ប្តីឈ្មោះ ខឹម ផល្លី ក្នុងតម្លៃ១ ០០០ដុល្លារអាមេរិក ប្រាកដមែន ។
ចម្លើយសារភាពបន្តថា ដំបូងឈ្មោះ សាន់ ធីតា បាននិយាយពីគម្រោងជួលខ្លួន(ធួក រ៉ាវី)ឲ្យទៅសម្លា.ប់ប្តីក្នុងតម្លៃ១០០០ដុល្លារ ខ្លួនក៏យល់ព្រមធ្វើតាម លុះវេលាម៉ោង៣រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឈ្មោះ សាន់ ធីតា បានវេលុយតាម Wing ចូលលេខទូរស័ព្ទខ្លួនចំនួន៧ ម៉ឺនរៀល ហើយខ្លួនបានទៅដកលុយនោះ បន្ទាប់មកក៏បានជិះម៉ូតូឌុបពីខណ្ឌដង្កោទៅជួបឈ្មោះ សាន់ ធីតា នៅរង្វង់មូលព្រះនរាយណ៍ ក៏ឈប់ទិញខ្សែភ្លើងតាមផ្លូវចំនួន១០ម៉ែត្រ លុះពេលមកដល់រង្វង់មូលព្រះនរាយណ៍ ក្រុងតាខ្មៅ ឈ្មោះ សាន់ ធីតា បានជិះរថយន្តមួយគ្រឿងម៉ាកតូយ៉ូតា កាមរី ពណ៌ស ស៊េរីឆ្នាំ២០០៨ មកទទួល និងនាំខ្លួនទៅពួននៅក្នុងផ្ទះគាត់ ដើម្បីត្រៀមសម្លា.ប់ប្តីនាយប់នោះ ។
ចម្លើយសារភាពបន្តទៀតថា ពេលខ្លួនបានចូលទៅដល់ក្នុងផ្ទះ សាន់ ធីតា ខ្លួនបានយកជម្រឹងដែក «ដែកឆ័ត្រ»មក.តជាមួយនឹងខ្សែភ្លើងទុកសម្រាប់ឆ.ក់ជនរងគ្រោះដើម្បីសម្លា.ប់ ។ លុះដល់ម៉ោងប្រហែល២៣ និង៤៥នាទីយប់ ថ្ងៃខែឆ្នាំដដែល ឈ្មោះ សាន់ ធីតា បានបើកទ្វារបន្ទប់គាត់ឲ្យខ្លួនចូលទៅធ្វើសកម្មភាពសម្លា.ប់ជនរងគ្រោះតែម្តង ខណៈពេលនោះឈ្មោះ សាន់ ធីតា ក៏បានយកខ្សែភ្លើ.ងទៅដោតនៅព្រីភ្លើង រួចគេក៏បានយកខ្សែភ្លើងទៅឆ.ក់ក្រោមក្លៀកខាងស្តាំជនរងគ្រោះ ភ្លាមនោះខ្លួនបានយកដែកសម្រាប់លើកអាំងទែវា.យចំបំពង់កជនរងគ្រោះចំនួន៣ដង និងក្បាលផ្នែកខាងក្រោយ១ដង ។
បន្ទាប់មកគេក៏បានយកហ្វ្រាំងកង់រឹ.តកបន្ថែមទៀត រហូតជនរងគ្រោះដាច់ខ្យល់ស្លា.ប់ ទើបបានយកក្រម៉ា ចងដៃចងជើងជនរងគ្រោះភ្ជាប់គ្នា ហើយឈ្មោះ សាន់ ធីតា បានយកភួយ និងកម្រាលពូករុំសាកស.ពប្តីគាត់ ញាត់ចូលក្នុងកាបូបយូពណ៌ក្រហមសមានក្រឡាពងជីងចកក្រហមខ្មៅ ពេលច្រករួចខ្លួននិងឈ្មោះ សាន់ ធីតា បានយកស.ពប្តីគាត់ ដាក់ចូលក្នុងរថយន្តលើកៅអីផ្នែកខាងក្រោយ ប៉ុន្តែពេលលើកដាក់ចូលរថយន្តមិនរួច ភ្លាមនោះ ឈ្មោះ សាន់ ធីតា បានហៅក្មេងស្រីម្នាក់ឲ្យជួយលើក ។
ពេលលើកស.ពដាក់ចូលរថយន្តរួចហើយខ្លួននិងឈ្មោះ សាន់ ធីតា បានបើករថយន្តដឹកស.ពប្តីយកទៅទម្លាក់ចោលនៅប្រឡាយទឹក ស្ថិតក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពេលនោះឈ្មោះ សាន់ ធីតា បានហុចកាបូបស្ពាយ ពណ៌ខ្មៅ ឲ្យខ្លួនបោះ ចោលក្បែរសាកសពនោះដែរ ប៉ុន្តែខ្លួនមិនដឹងថានៅក្នុងកាបូបនោះ មានសម្ភារៈអ្វីខ្លះទេ ហើយខ្លួននិងឈ្មោះ សាន់ ធីតា បានបើករថយន្តត្រឡប់មកផ្ទះវិញ ។
ពេលមកដល់ផ្ទះឈ្មោះ សាន់ ធីតា បានឲ្យប្រាក់មកខ្លួនចំនួន ៥ម៉ឺនរៀល និងឲ្យខ្លួនជិះម៉ូតូប្តីគាត់ម៉ាក Honda PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IW-9363 ដើម្បីគេចខ្លួន ចំណែកឯប្រាក់ថ្លៃឈ្នួលចំនួន១.០០០ដុល្លារអាមេរិក ឈ្មោះ សាន់ ធីតា មិនទាន់បានប្រគល់ឲ្យទេ ពេលនោះគេក៏ជិះម៉ូតូយកទៅលាក់ទុកនៅវាលស្រែ ស្ថិតក្នុងភូមិតបបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយក៏ត្រូវសមត្តកិច្ចចាប់ខ្លួនតែម្តងទៅ ៕
គួររំលឹកឡើងវិញថា ៖ឈា.មស្រែកស្បែកហៅ! រំលង១ថ្ងៃ ក្រោយប្រទះឃើញស.ពប្តី បែកធ្លាយប្រពន្ធជួលឃា.តករដឹងមូលហេតុហើយ! ប្រពន្ធជួលឃា.តករប្រល័យជីវិតប្ដីនៅស្រុកកៀនស្វាយ