ប៉ៃលិន៖ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញទទួលអំណោយភេសជ្ជៈគ្រុឌ ចំនួន ១០០០កេស ពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី លីមីធីត (Vattanac Brewery Limited)។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ដែលជាក្រុមហ៊ុន ដែលវិនិយោគដោយជនជាតិខ្មែរ ១០០% និងជាក្រុមហ៊ុនដែលបានកៀរគរទុនវិនិយោគក្នុងអំឡុងពេលដ៏លំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយមិនមានការរាថយ ហើយសម្រេចបាននូវការសាងសង់ និងរៀបចំដំណើរការបានយ៉ាងឆាប់រហ័ស នេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការជឿជាក់លើប្រសិទ្ធភាព នៃការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ។
លោកជំទាវអភិបាលខេត្ត តំណាងឱ្យរដ្ឋបាលខេត្ត និងប្រជាជននៅខេត្តប៉ៃលិនទាំងមូល សូមថ្លែងអំណរគុណ នូវទឹកចិត្តដ៏ស្មោះសររបស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី លីមីធីត (Vattanac Brewery Limited) ដែលបានឧបត្ថម្ភភេសជ្ជៈ គ្រុឌ ចំនួន ១០០០កេស ដល់រដ្ឋបាលខេត្តប៉ៃលិន ព្រមទាំងបានជូនពរដល់អ្នកឧកញ៉ា ព្រមទាំងសហការី ឱ្យជួបប្រទះនូវពុទ្ធពរទាំង ៤ប្រការ ជៀសផុតពីជម្ងឺកូវីដ-១៩ និងកាន់តែជោគជ័យក្នុងអាជីវកម្មបន្ថែមទៀត៕
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍សង្ឃឹម និងជឿជាក់ថា៖ សប្បុរសជន ក្រុមហ៊ុន សហគ្រាស និងរោងចក្រនានា នឹងបន្តជួយឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្តប៉ៃលិន ដើម្បីចូលរួមលើកកម្ពស់វិស័យមនុស្សធម៌ក្នុងខេត្ត ជាពិសេសការចូលរួមទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង កូវីដ-១៩ ផងដែរ ដែលសកម្មភាពទាំងនេះជាសិល្បៈនៃការចែករំលែក និងបានបញ្ជាក់ពីទឹកចិត្តដ៏សប្បុរធម៌របស់សប្បុរសជន ក្នុងការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ៕