ខេត្ដកំពង់ស្ពឺ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មករ កម្មការិនីរោងចក្រ ចំនួន៦៥នាក់ បណ្ដាលអោយរងរបួសធ្ងន់ស្រាលចំនួន០៥នាក់ កាលពីវេលាម៉ោង០៦និង៣០នាទី ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៥១ (ចន្លោះគីឡូម៉ែត្រលេខ២៦-២៧) ត្រង់ចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលចរាចរណ៍ ស្រុកស្រុកឧដុង្គ បានឲ្យដឹងថា ជនរងគ្រោះ ទាំង៦នាក់ រួមមាន ៖
១. ឈ្មោះ អុង ចន ភេទស្រី អាយុ៥៣ឆ្នាំ (របួសស្រាល) មានទីលំនៅភូមិត្រពាំងកន្សែង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (រោងចក្រសាប្រ៊ីណា ថ្នល់ទទឹង)។
២. ឈ្មោះ ផាន យូរី ភេទស្រី អាយុ២៨ឆ្នាំ (របួសស្រាល) មានទីលំនៅភូមិដំបូងស ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (រោងចក្រហ្វាយយ៉ាង ថ្នល់ទទឹង)។
៣. ឈ្មោះ សុខ គីម ភេទស្រី អាយុ២៣ឆ្នាំ (របួសស្រាល) មានទីលំនៅភូមិអូរសំរ៉ែ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ៤. ឈ្មោះ កែវ ស្រីភាស់ ភេទស្រី អាយុ១៨ឆ្នាំ (របួសស្រាល) មានទីលំនៅភូមិអូរសំរ៉ែ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (រោងចក្រសាំងវ៉ូ សម្រាកនៅពេទ្យអន្ទង់ក្រវៀន)។
៥. ឈ្មោះ ស្រី ចាន់ធី ភេទស្រី អាយុ១៨ឆ្នាំ (របួសស្រាល) មានទីលំនៅភូមិដំបូកស ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (រោងចក្រដុងរ៉ុង) និងខូចខាតស្រាលរថយន្ត ២គ្រឿង។
ប្រភពដដែរ បន្តថា មុនពេលកើតហេតុ មានរថយន្ត ១គ្រឿងម៉ាក HINO ពណ៌ស ពាក់ស្លាកលេខកណ្តាល 3G-0470 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បានគេចខ្លួនបាត់ក្រោយកើតហេតុ) បើកបរក្នុងទិសដៅពីត្បូង ទៅជើង លុះបើកបរមកដល់ចំណុចខាងលើ បានបើកទៅកៀររថយន្តដឹកកម្មករ ១គ្រឿងម៉ាក HYUNDAI ពណ៌ស គ្មានស្លាកលេខ ដឹកកម្មករ កម្មការនីចំនួន ៦៥នាក់ (ស្រី៦០នាក់) បើកបរដោយឈ្មោះ ស្រួច សិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ (បានគេចខ្លួនបាត់) មានទីលំនៅភូមិត្រពាំងកន្សែង ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឱ្យរថយន្តដឹកកម្មករធ្លាក់ទៅខាងលិចផ្លូវក្រឡាប់ផ្ងាជើង បណ្តាលឱ្យគ្រោះថ្នាក់កម្មករចំនួន ៥នាក់ ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញចរាចរណ៍ កំពុងអន្ដរាគមន៍ជួយសម្រួល និងបញ្ជូនកម្មករកម្មការិនីទៅមន្ទីរពេទ្យ ចំណែកឯវត្ថុតាងរថយន្តខាងលើបានយកមករក្សាទុកប៉ុស្តិ៍ភ្នំតូច រង់ចាំដោះស្រាយតាមច្បាប់ នៅពេលក្រោយ ៕