ព្រះសីហនុ៖ សហគមន៍អេកូទេសចរណ៍ព្រែកកោងកាង ជាផលិតផលទេសចរណ៍ធម្មជាតិថ្មីមួយ របស់ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ សហគមន៍នេះ ស្ថិតក្នុងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ដែលមានផ្ទៃដីប្រមាណ២៩ហិកតា។ នៅទីនេះទេសចរ អាចដើរតាមស្ពានឈើ ទស្សនាព្រៃកោងកាង, ជិះទូកទស្សនាទេសភាពក្នុងសហគមន៍ និងសម្រាកលម្ហែកាយក្នុងកញ្ចុះពិសាអាហារ និងផ្ដិតរូបភាព ជាដើម។ ដើម្បីទៅកាន់ទីតាំងទេសចរណ៍មួយនេះ ទេសចរត្រូវធ្វើដំណើរដោយជិះកប៉ាល់ រហូតដល់ចំណតផែលើកោះរ៉ុង នឹងបន្តធ្វើដំណើរចម្ងាយប្រមាណ៧គីឡូម៉ែត្រ តាមស្លាកបង្ហាញនៅចំណតនោះផ្ទាល់។