រាជធានីភ្នំពេញ ៖ យុវជន២នាក់ ខណៈជិះម៉ូតូ១គ្រឿងឌុបគ្នាក៏វ៉ារថយន្ត១គ្រឿងខាងមុខដែលកំពុងបើកស្របគ្នា ក៏បានជ្រុលទៅបុ.កជាមួយរថយន្តដឹកប្រេងឥន្ធនៈ១គ្រឿងទៀត ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាស់គ្នា បណ្ដាលឲ្យដួលចូលក្រោមកង់រថយន្តនោះកិ.នបែ.កក្បាលស្លា.ប់បាត់បង់ជីវិភ្លាមៗក្រោមរថយន្តនៅនឹងកន្លែងទាំងមនុស្សទាំងម៉ូតូតែម្ដង។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតផ្លូវរថភ្លើង ខ្សែភ្នំពេញ-កំពត ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា យុវជនរងគ្រោះទាំង២នាក់ខាងលើពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយនៅមុនពេលកើតហេតុ អ្នកទាំង២បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IR-7073 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានវ៉ារថយន្ត១គ្រឿងខាងមុខដែលកំពុងបើកស្របគ្នា។
តាមប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះក៏បានជ្រុលទៅបុ.កជាមួយថយន្តដឹកប្រេងឥន្ធនៈ១គ្រឿងពណ៍សឆ្នូតក្រហមនិងទឹកប៊ិច ពាក់ស្លាកលេខ ក-1873 ភព3 ទៀត ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាស់គ្នាក្នុងទិសដៅពីលិចទៅកើតយ៉ាងពេញទំហឹង បណ្ដាលឲ្យដួលចូលក្រោមកង់រថយន្តនោះកិ.នអូ.សជាច្រើនម៉ែត្រ បែ.កក្បាលស្លា.ប់បាត់បង់ជីវិភ្លាមៗក្រោមរថយន្តនៅនឹងកន្លែងទាំងមនុស្សទាំងម៉ូតូគួរឲ្យរន្ធត់តែម្ដង។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣និងនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានចុះទៅកាន់កន្លែងនោះ ដើម្បីសម្រួលចរាចរណ៍មិនឲ្យមានការកកស្ទះ ។ បន្ទាប់មករាយការណ៍ទៅកាន់នគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយ ព្រមទាំងធ្វើការស្រាវជ្រាវរកសាច់ញាតិរបស់យុវជនរងគ្រោះឲ្យទៅទទួលយកស.ព ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕