ទោះជាយ៉ាងណាក៏ដោយ, អ្នកដែលមានផ្ទុះមេរោគរបេងអកម្ម អាចមិនមានរោគសញ្ញា ប៉ុន្តែវាអាចមានតេស្តនៃប្រតិកម្មស្បែកវិជ្ជមាន។ តេស្តស្បែកសម្រាប់ជំងឺរបេងមានភាពជាក់លាក់តិច ប៉ុន្តែមានតេស្តថ្មី៣ដែលមានភាពជាក់លាក់ជាងចំពោះមេរោគរបេង។
ទោះជាយ៉ាងណាក៏ដោយ, អ្នកដែលមានជំងឺរបេងអាចមានរោគសញ្ញាដូចខាងក្រោម៖
– ក្អករ៉ាំរ៉ៃលើសពី២សប្តាហ៍
– ឈឺទ្រូង
– ក្អកមានឈាម
– អស់កម្លាំង ឬខ្សោយ
– ស្រកទម្ងន់
– ញ៉ាក់
– អត់ចង់ញ៉ាំអាហារ
– គ្រុនក្តៅ
– បែកញើសពេលយប់
តើខ្ញុំដឹងយ៉ាងម៉េចថាតើខ្ញុំគួរតែត្រូវបានធ្វើតេស្តរកមើលជំងឺរបេងឬយ៉ាងណា?
ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកគួរតែត្រូវបានធ្វើតេស្តនោះ, តេស្តស្បែកនឹងកំណត់ថាតើអ្នកមានការឆ្លងមេរោគរបេងឬយ៉ាងណា។ អ្នកគួរតែពិចារណាមើលតេស្តស្បែក ឬតេស្តឈាមប្រសិនបើ៖
– អ្នករស់នៅ ឬធ្វើការអ្នកដែលមានហានិភ័យខ្ពស់
– អ្នកធ្វើការនៅក្នុងមន្ទីរពិសោធន៍
– អ្នកបានប្រស្រ័យទាក់ទងជាមួយនឹងមនុស្សដែលត្រូវបានគេស្គាល់ថាមានជំងឺរបេង
– ភាពស៊ាំរបស់ខ្លួនទៅនឹងជំងឺគឺទាប ដោយសារតែការកើនឡើងអាយុ, ញ៉ាំអាហារមិនគ្រប់គ្រាន់, មានជំងឺអេដស៍ ឬមានជំងឺដទៃទៀតដែលធ្វើអោយប្រព័ន្ធភាពស៊ាំចុះខ្សោយ
– អ្នកគិតថា អ្នកប្រហែលជាមានជំងឺរបេង ហើយធ្លាប់មានរោគសញ្ញាដែលបញ្ជាក់ថាមានជំងឺរបេង
– អ្នកមកពីប្រទេស ឬរស់នៅក្នុងប្រទេសដែលជំងឺរបេងមានអត្រាខ្ពស់
– អ្នកបានចាក់ថ្នាំខុសច្បាប់៕