ផ្សិតមានជាតិសូដ្យូមជាតិខ្លាញ់កូឡេស្តេរ៉ូល និង កាឡូរីទាបហើយត្រូវបានគេហៅថាជា “ អាហារ មុខងារ ” ។ ក្រៅពីការ ផ្តល់នូវអាហារូបត្ថម្ភផ្សិតអាចជួយទប់ស្កាត់ជំងឺរ៉ាំរ៉ៃដោយសារតែវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាអាហារសរសៃ ដែលមានប្រយោជន៍ដូចជា Chitin និង Beta-glucan ។ ផ្សិតសម្បូរទៅដោយវីតាមីន B និង សារធាតុរ៉ែជាច្រើនដែល មិនសូវមាននៅក្នុងរបបអាហារទូទៅដូចជាសារជាតិ Selenium ប៉ូតាស្យូម ទង់ដែង ជាតិដែក និង ផូស្វ័រ ។
ផ្សិតក៏មានផ្ទុកនូវ Choline ដែលជាសារធាតុចិញ្ចឹមមួយដ៏សំខាន់ដែលគេបាន រកឃើញថាវាជួយដល់ការគេងជួយដល់ ចលនាសាច់ដុំការសិក្សា និង ការចងចាំហើយវាក៏ជួយក្នុងការថែរក្សារចនាសម្ព័ន្ធនៃភ្នាសកោសិកា កោសិកាសរសៃប្រសាទ ជួយដល់ការស្រូបយកជាតិខ្លាញ់អោយបានត្រឹមត្រូវ និងកាត់បន្ថយការរលាករ៉ាំរ៉ៃ ។ ផ្សិតពណ៌សឆៅមួយ ចំណិតមានផ្ទុក ១៥ កាឡូរី ជាតិខ្លាញ់ ០ ក្រាម ជាតិប្រូតេអ៊ីន ២,២ ក្រាម និងកាបូអ៊ីដ្រាត ២,៣ ក្រាម ( រួមបញ្ចូលទាំង ០,៧ ក្រាម នៃជាតិសរសៃ និង ១,៤ ក្រាម នៃជាតិស្ករ )៕