មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តប៉ៃលិននៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ដល់សមាជិក សមាជិកា ស.ស.យ.ក. ខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណះអភិបាលខេត្តប៉ៃលិន និង លោក បូរាណ សត្យា អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាសមាជិកអចិន្ត្រៃយ៍ផ្នែកដឹកជញ្ជូន នៃ ស.ស.យ.ក វិស័យសាធារណការ និងដឹកជញ្ជូន តំណាង ឯកឧត្តម ឈួន វ៉ន់ ប្រធាន ផ្នែកដឹកជញ្ជូននៃ ស.ស.យ.ក. វិស័យសាធារណការ និងដឹកជញ្ជូន។ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកអភិបាលក្រុង ប្រធានមន្ទីរសាធារណះការនិងដឹកជញ្ជូន និងសមាជិកសមាជិក សសយក ក្រុង-ស្រុក ជាច្រើននាក់ទៀត។
លោក បូរាណ សត្យា អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា៖ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង អប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់សមាជិក សមាជិកា ស.ស.យ.ក. និងដើម្បីយក ចំណេះដឹងនេះទៅអប់រំ ផ្សព្វផ្សាយបន្ត ដល់យុវជននិងដទៃទៀត ជាពិសេសបងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋានផងដែរ។ ហើយប្រធានបទ ដែលយកមកអប់រំផ្សព្វផ្សាយសំខាន់ៗរួមមាន ៖ ១)ស្ថានភាពទូទៅនៃគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក។ ២)សុជីវធម៌ក្នុងការបើកបរ។ ៣)ការប្រើប្រាស់ល្បឿនក្នុងការបើកបរ។ ៤)សិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ។ ៥)ហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ ៦)អត្ថប្រយោជន៍នៃមួកសុវត្ថិភាព។ ៧)ការត្រួតពិនិត្យទោចក្រយានយន្ត។ និង ៨)កម្មវិធីយល់ដឹង អំពីទ្រឹស្តីនៃការបើកបរលើទូរស័ព្ទដៃ (Cambodia Driving Rules) និងកម្មវិធីថែទាំផ្លូវ Road Care Mobile App ផងដែរ។
ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៏ថា ៖ បច្ចុបប្បន្នបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាគួរអោយព្រួយបារម្មណ៍សម្រាប់សង្គមជាតិយើងទាំងមូល។ ជាមួយគ្នានោះក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន តែងតែគិតគូរខ្ពស់ពីសុខទុក្ខប្រជាពលរដ្ឋ តាមរយះការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យសាធារណះការនិងដឹកជញ្ជូន តាមរយះការអភវឌ្ឃន៍ផ្លូវថ្នល់អោយបានស្អាតគ្រប់ទីកន្លែងរហូតដល់មូលដ្ឋានបងប្អូនប្រជាពលរដ្ឋ ដែលនេះបង្ហាញពីការអភិវឌ្ឍន៍ក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ។ ឯកឧត្តមអភិបាលរងខេត្ត បានគូសបញ្ជាក់ថា៖ វេទិកាផ្សព្វផ្សាយគ្រោះថ្នាក់ចរាចរណ៍ននាពេលនេះ សង្ឃឹមថាប្អូនៗយុវជន ស ស យ ក មានការយល់ដឹងបន្ថែមពីអ្វីដែលយើងមានស្រាប់ និងយកចំណេះដឹងនេះទៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ កាត់បន្ថយគ្រោះថ្នាក់ ការខាតបង់ទ្រព្យ និងអាយុជិវិតប្រជាពលរដ្ឋយើង ដើម្បីរួមចំណែកបំបាត់ភាពក្រីក្រមួយចំណែកដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
គួរបញក់ផងដែរថា៖ ក្នុងឱកាសនោះដែរគណះអធិបតីបានធ្វើការប្រគល់មួកសវត្ថិភាពដល់តំណាងប្រធានយុវជន សសយក ទាំង ៨ឃុំសង្កាត់ នូវមួកសុវត្ថិភាពម្នាក់មួយផងដែរ៕