តាមប្រភពពីលោកតា ហម កប អាយុ ៨០ ឆ្នាំ រស់នៅភូមិក្រាំងដៃ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ បានឲ្យកម្ពុជាថ្មីដឹងថា ដើមទុំពរ័ គឺជាថ្នាំព្យាបាលជំងឺក្រពះយ៉ាងសក្ដិសិទ្ធិបំផុត។
លោកតា ហម កប បានបន្តថា ដើមទុំពរ័ គឺជាថ្នាំបុរាណដែលចាស់ៗជំនាន់ដើមសកសំបកយកទៅដាំទឹកពិសាព្យាបាលជំងឺក្រពះ។ ចំណែកផ្លែទុំដើម ក៏ចាស់ៗនិយមបេះយកទៅពិសា ដើម្បីការពារកុំឲ្យកើតជំងឺក្រពះទៀតផង។
លោកតា ហម កប បានបញ្ជាក់ទៀតថា មកដល់បច្ចុប្បន្ននេះ បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្ដាជនបទ នៅបន្តយកសំបកដើមទុំពរ័ យកទៅដាំទឹកហូប ដើម្បីព្យាបាលរោគក្រពះយ៉ាងសក្ដិសិទ្ធិបំផុតនោះ៕