បន្ថែមពីលើការញ៉ាំអាហារច្រើនឬតិចដែលអាចប៉ះពាល់ដល់សុខភាពរាងកាយ ក្នុងនោះវាក៏អាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តផងដែរ។ ការសិក្សាបានបង្ហាញថា របបអាហារអាចប៉ះពាល់ដល់អារម្មណ៍ និងសុខភាពផ្លូវចិត្តរបស់អ្នក។ នេះគឺជាទម្លាប់នៃការញ៉ាំចំនួន ៣ ដែលអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់យើង។
១ ការទទួលទានជាតិស្ករច្រើនពេក
អាហារដែលមានជាតិស្ករខ្ពស់ ដូចជាភេសជ្ជៈត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្លាស់ប្តូរអារម្មណ៍ និងការធ្លាក់ទឹកចិត្ត។ នេះត្រូវបានគេស្គាល់ថាជា Sugar Blues ឬការចង់បានបង្អែម។ ប្រសិនបើអ្នកមិនញ៉ាំទេ អ្នកអាចមានអារម្មណ៍ឆាប់ខឹង ឬក្រៀមក្រំជាដើម។
២ បរិភោគអាហារកែច្នៃច្រើនពេក
អាហារកែច្នៃច្រើនពេកគឺមិនល្អសម្រាប់រាងកាយរបស់អ្នកនោះទេ។ ការស្រាវជ្រាវបានបង្ហាញថា ការទទួលទានអាហារកែច្នៃដែលមានជាតិខ្លាញ់ឆ្អែត អាហារកែច្នៃ និងអាហារចម្រាញ់ច្រើនពេក។ វាអាចបង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តរបស់អ្នក។
៣ ទទួលទានបន្លែ ផ្លែឈើ និងត្រីមិនគ្រប់គ្រាន់
ការជ្រើសរើសអាហារដែលមានប្រយោជន៍ ជួយប្រឆាំងនឹងការរលាកដូចជា បន្លែស្លឹកបៃតង ផ្លែប៊ឺរី ត្រីសមុទ្រដូចជា ត្រីសាម៉ុង ត្រីធូណា អង្ករមិនទាន់ចម្រាញ់។ នោះអាចជួយកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត។ បើប្រៀបធៀបទៅនឹងការទទួលទានអាហារដែលមានជាតិស្ករ ឬកែច្នៃ រួមទាំងការទទួលទានត្រីមិនគ្រប់គ្រាន់ជាដើម។ វាប៉ះពាល់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តដែលសុទ្ធតែយើងមិនដឹងខ្លួន។
ដូច្នេះចូរជ្រើសរើសញ៉ាំអាហារល្អ ញ៉ាំរបស់ដែលមានប្រយោជន៍ដើម្បីឲ្យរាងកាយទទួលបានអត្ថប្រយោជន៍ច្រើនក្នុងពេលតែមួយ៕