សារាយទំពាំងបាយជូរ ឬ sea grapes មានដើមកំណើតមកពីឆ្នេរសមុទ្រអូគីណាវ៉ាប្រទេសជប៉ុន វាមើលទៅដូចជាចង្កោមតូចមួយ ស្រដៀងទំពាំងបាយជូរ ហើយមានពណ៌បៃតងងងឹត និងខ្លះពណ៌បៃតងខ្ចី។
សារាយទំពាំងបាយជូរសមុទ្រ មានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព ជាពិសេសជួយទប់ស្កាត់កោសិកាមហារីកថែមទៀតផង។
– ប្រភពនៃវីតាមីនជាច្រើន ទាំងវីតាមីន A, B, C, E និង K ដែលជួយបំប៉នភ្នែកឲ្យភ្លឺច្បាស់ បំបាត់ការស្ពឹកស្រពន់ ថែរក្សាឆ្អឹង និងធ្មេញ ចិញ្ចឹមស្បែក និងជួយឲ្យឈាមកកបានស្រួល
– សម្រួលតុល្យភាពក្នុងរាងកាយឲ្យបានធូរស្បើយ
– រក្សាសំណើមកោសិកាស្បែក
– បំប៉នខួរក្បាល បំប៉នសក់
– ប្រឆាំងនិងទប់ស្កាត់កោសិកាមហារីក
– មានជាតិសរសៃខ្ពស់ កាឡូរីទាប សក្តិសមសម្រាប់អ្នកដែលកំពុងគ្រប់គ្រងទម្ងន់
-មានម៉ាញ៉េស្យូមជួយឲ្យសាច់ដុំ និងសរសៃប្រសាទដំណើរការយ៉ាងមានប្រសិទ្ធភាព
– មានកាល់ស្យូមសម្រាប់សុខភាពឆ្អឹងឲ្យរឹងមាំ
– ប៉ូតាស្យូមជួយគ្រប់គ្រងមុខងារកោសិកា និងតុល្យភាពទឹកនៅក្នុងខ្លួន
– ស័ង្កសីជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ
– អ៊ីយ៉ូតជួយការពារ និងព្យាបាលជំងឺពកក
– beta-carotene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម
– សក្ដិសមសម្រាប់អ្នកជំងឺដែលមានជំងឺជាច្រើនដូចជា ទឹកនោមផ្អែម លើសឈាម និងជំងឺបេះដូង។
របៀបរក្សាទុកសារាយសមុទ្រទំពាំងបាយជូឲ្យបានយូរ
នៅពេលទិញមកទទួលទាន ហើយចង់រក្សាទុកឲ្យបានយូរ មិនគួរទុកក្នុងទូទឹកកកឡើយ។ ទុកវានៅខាងក្រៅ មុនពេលញ៉ាំសូមលាងសម្អាតវាហើយត្រាំក្នុងទឹកត្រជាក់ជាការស្រេច៕