ទឹកផ្លែល្ហុងគឺមានផ្ទុកសម្បូរទៅដោយសារធាតុរ៉ែរួមទាំងវីតាមីនល្អ ៗ ជាច្រើនដែលធ្វើឲ្យទឹកផ្លែឈើនេះសាកសម នឹង រួម បញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកបំផុត ។ យើងនឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍នៃទឹកផ្លែល្ហុងស្រស់ និង របៀប ងាយៗ ក្នុងការធ្វើទឹកផ្លែឈើនេះ ៖
អត្ថប្រយោជន៍ចំពោះសុខភាពរាងកាយ និង សម្រស់នៃទឹកផ្លែល្ហុង
១. បង្ការជំងឺមហារីក
ទឹកផ្លែល្ហុង គឺមានប្រសិទ្ធិភាពគួរឲ្យកត់សម្គាល់ក្នុងការបង្ការ ជំងឺមហារីកជាពិសេសជំងឺមហារីកពោះវៀនធំ ។ នេះគឺ ដោយសារតែបរិមាណដ៏ខ្ពស់នៃជាតិសរសៃ និង សារធាតុ lycopene ដែលមានផ្ទុកក្នុងផ្លែល្ហុង ។ ជាតិសរសៃ រារាំងជាតិពុលដែលបង្កជំងឺមហារីក ពីកោសិកាពោះវៀនធំដែលមានសុខភាពល្អដូច្នេះវាជួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីក ។
២. គ្រប់គ្រងកម្រិតកូឡេស្តេរ៉ូល
ផ្លែល្ហុងអាចជួយក្នុងការគ្រប់គ្រងមូលហេតុចម្បងបំផុតនៃជំងឺបេះដូងនោះ គឺកូឡេស្តេរ៉ូល ។ ការទទួលទានទឹកផ្លែល្ហុង ស្រស់យ៉ាងហោចណាស់ ២ដង ក្នុងមួយថ្ងៃ គឺអាចកាត់បន្ថយការប្រមូលផ្ដុំ កូឡេស្តេរ៉ូលក្នុងរាងកាយ ។ នេះគឺដោយសារ តែសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ពី ផ្លែល្ហុងវាមិនអនុញ្ញាតឲ្យកូឡេស្តេរ៉ូ លប្រមូលផ្ដុំក្នុងរាងកាយ ។ ទឹកផ្លែ ល្ហុងក៏ជួយកាត់បន្ថយហានិភ័យ នៃជំងឺ សរសៃឈាមបេះដូង និង ជំងឺលើសឈាមផងដែរ ។
៣. សុខភាពភ្នែក
ទឹកផ្លែល្ហុងក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ២ ប្រភេទទៀតគឺ Zeaxanthin និង lutein ដែលជួយការពារភ្នែកពី ការបំផ្លាញដោយសារកាំរស្មីយូវី និង ពន្លឺពណ៌ខៀវពីអេក្រង់នៃគ្រឿងអេឡិចត្រូនិក ។
៤. សុខភាពបេះដូង
ផ្លែល្ហុងគឺមានផ្ទុកសម្បូរទៅដោយសារធាតុប្រ
ឆាំងអុកស៊ីតកម្មដ៏មានប្រយោជន៍ដូចជា lycopene និង beta-carotene ។ សារធាតុទាំងនេះធ្វើការរួមគ្នាដើម្បីការពារការស្រូបយកអុកស៊ីហ្សែននៃកូឡេស្តេរ៉ូលក្នុងប្រព័ន្ធសសៃឈាមបេះដូង ។ ទឹក ផ្លែល្ហុងស្រស់ត្រឹមមួយកែវ គឺមានផ្ទុកនូវកម្រិតនៃវីតាមីន B ខ្ពស់ដែលជួយក្នុងការគ្រប់គ្រងកម្រិតនៃ homocysteine ក្នុង លំហូរឈាម ។ កម្រិតខ្ពស់នៃ homocysteine អាចបំផ្លាញសរសៃឈាម និង បង្កើនហានិភ័យនៃជំងឺបេះដូង ។ ទឹកផ្លែ ឈើនេះក៏ជាប្រភពដ៏ល្អនៃវីតាមីន C និង វីតាមីន E ដែលការពារសុខភាពរាងកាយប្រយុទ្ធប្រឆាំង នឹងជំងឺបេះដូង និង ជួយរក្សាសុខភាពសរសៃឈាមបេះដូងផងដែរ ។
៥. សុខភាពស្បែក
បរិមាណវីតាមីន C ខ្ពស់ដែលមានវត្តមានក្នុងទឹកផ្លែល្ហុងអាចជួយជម្រុញដំណើរការនៃការផលិតកូឡាជែនសម្រាប់រក្សា ភាពតឹងណែនក្មេងជាងវ័យនៃស្បែក ។ សារធាតុផ្សេងទៀតដូចជា lycopene, វីតាមីន E, beta-cryptoxanthin និង beta-carotene ដែលមានផ្ទុកក្នុងទឹកផ្លែល្ហុងនឹងជួយការពារកោសិកាស្បែកពីការបំផ្លាញដោយរ៉ាឌីកាល់សេរី៕