នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ សាខាពន្ធដាខេត្តបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីកាតព្វកិច្ចការដាក់លិខិតប្រកាសពន្ធតាមប្រព័ន្ធអនឡាយ(GDT Tax Prefilling App) និងវិធានវិក្តយប័ត្រ ជូនដល់ម្ចាស់អាជីវកម្មក្នុងខេត្តប៉ៃលិន ក្រោមវត្តមានលោកផាវឌី ណូរិន ប្រធានសាខាពន្ធដាខេត្ត ព្រមទាំងមានការអញ្ជើញពីលោក លោកស្រីអនុប្រធានសាខា ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីនៃសាខាពន្ធដាខេត្តប៉ៃលិនផងដែរ។
លោកហេង សុផល មន្រ្តីការិយាល័យចាត់ចែងលិខិតប្រកាស បានធ្វើបទបង្ហាញស្តីពីកាត្វកិច្ចការដាក់លិខិតប្រកាសពន្ធតាមប្រព័ន្ធអនឡាយ(GDT Tax Prefilling App) រួចមក លោកម៉ី សីលា ប្រធានការិយាល័យ ចាត់ចែងលិខិតប្រកាសនៃសាខាពន្ធដាខេត្តប៉ៃលិន ក៍បានធ្វើបទបង្ហាញគណនេយ្យសាមញ្ញជូនដល់ម្ចាស់ជីវកម្មនីមួយៗដើម្បីអោយពួកគាត់យកទៅអនុវត្តទទួលបានជោគជ័យ ។
លោកផាវឌី ណូរិន ប្រធានសាខាពន្ធដាខេត្តបានមានប្រសាសន៍ថា៖ការបើកសិក្ខាសាលានៅពេលនេះដើម្បីផ្សព្វផ្សាយស្តីពីកាតព្វកិច្ចការដាក់លិខិតប្រកាសពន្ធតាមប្រព័ន្ធអនឡាយ(GDT Tax Prefilling App) និងវិធានវិក្តយប័ត្រ ជូនដល់ម្ចាស់អាជីវកម្មក្នុងខេត្តប៉ៃលិន អោយយល់កាន់តែច្បាស់អំពីការបង់ប្រាក់ពន្ធប្រចាំខែ និងប្រចាំឆ្នាំ ទៅតាមប្រភេទអាជីវកម្មនីមួយៗ តាមប្រព័ន្ធអនឡាយ ដើម្បីពង្រឹង និងបង្កើនប្រសិទ្ធិភាពនៃការចុះបញ្ជីពន្ធដា ងាយស្រួលគ្រប់គ្រងអោយបានកាន់តែល្អប្រសើរឡើងនូវទិន្នន័យរបស់អ្នកជាប់ពន្ធ គាំទ្រដល់ការផ្តល់សេវាដល់អ្នកជាប់ពន្ធអោយបានកាន់តែល្អប្រសើរ។លោកប្រធានសាខាលើកឡើងថា៖ ការបង់ពន្ធគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ក្នុងមូលដ្ឋានសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលមានដូចជា៖ ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ ជាដើម ដូច្នេះសូមអោយបងប្អូន ម្ចាស់ក្រុមហ៊ុន សហក្រាស អ្នកជាប់ពន្ធទាំងអស់ត្រូវបំពេញកាត្វកិច្ចរបស់ខ្លួន និងសហការចូលរួមបង់ពន្ធអោយបានគ្រប់ៗគ្នា។ ហើយមន្រ្តីសាខាពន្ធដា នីមួយៗត្រូវយកចិត្តទុកដាក់បន្តគាំទ្រ និងកៀរគ រកចំណូល ទៅតាមតួនាទីភារៈកិច្ចរបស់ខ្លួន ធានា អោយបានចីរភាពកំណើនសេដ្ឋកិច្ច រក្សាបាននូវចីរភាពចំណូល ដែលឈានដល់កម្រិតឧត្តមានុពល និងធានាយុត្តិធម៌ក្នុងការអនុវត្តគោលនយោបាយសាពើពន្ធ និងមិនមែនសារពើពន្ធ ជាពិសេសធានានូវសមធម៌សង្គម ដើម្បីចូលរួមចំណែកបន្ធូបន្ថយពន្ធដល់ប្រជាពលរដ្ឋមានចំណូលទាប បង្កើនសុខុមាលភាពប្រជាពលរដ្ឋ និងរក្សាការពារបរិស្ថានអភិបាលកិច្ចល្អ។ ដូច្នេះតាម រយៈសិក្ខាសាលានៅពេលនេះលោកក៍បានណែនាំដល់ក្រុមហ៊ុន អាជីវក សហគ្រាសនានា ទាំងចាស់នឹងថ្មីដែលជាប់ពន្ធក្នុងខេត្តត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ ស្តាប់ការណែនាំពីគ្រូបង្គោល នឹងជាពិសេសដាក់ប្រកាសពន្ធប្រចាំខែ ប្រចាំឆ្នាំ នឹងប្រើប្រាស់វិក្តយប័ត្រចំណូលចំណាយតាមការណែនាំអោយបានត្រឹមត្រូវច្បាស់ ដើម្បីបង្កលក្ខណៈងាយស្រួលអោយមន្រ្តីជំនាញអនុវត្តការងារទទួលបានជោគជ័យ នឹងមានប្រសិទ្ធិភាពខ្ពស់៕