អំឡុងពេលពរពោះ អរម៉ូនម៉ាក់ៗមានការប្រែប្រួលជាច្រើន បណ្ដាលឲ្យមានធុំក្លិនខ្លួន ស្បែកស្រអាប់ មានសង្វារជាដើម។ បញ្ហាទាំងនេះហើយ ជាមូលហេតុជំរុញឲ្យមនុស្សស្រីស្វែងរកផលិតផលមកប្រើប្រាស់ ព្រោះខ្លាចបាត់សម្រស់។ ជួនកាលគាត់គិតថា ផលិតផលគ្រឿងសម្អាងនោះគេប្រើឬធ្លាប់ប្រើមកយូរហើយ មិនឃើញមានកើតអីផង ទើបគាត់បន្តប្រើប្រាស់ រហូតដល់មានបញ្ហាទើបស្ដាយក្រោយ។
ខាងក្រោមនេះ ជាសារធាតុគីមីក្នុងគ្រឿងសម្អាងមានគ្រោះថ្នាក់បំផុត សម្រាប់ស្ត្រីមានគត៌៖
១. Formaldehyde: មានក្នុងថ្នាំលាបសក់ ថ្នាំលាបក្រចក
ការប៉ះពាល់សារធាតុ Formaldehyde អំឡុងពេលមានផ្ទៃពោះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃពិការភាព ចាប់ពីការខូចទ្រង់ទ្រាយពីកំណើត រហូតដល់ការរំលូតកូនដោយឯកឯង។
២. Retinol or Retin A: ពពួកថ្នាំលាបនិងលេបបាត់មុន
ការប្រើប្រាស់វីតាមីន A សំយោគ (retinoids) ដូចជា isotretinoin (Accutane) អំឡុងពេលមានផ្ទៃពោះ អាចបណ្ដាលឱ្យមានផលប៉ះពាល់ជាច្រើនលើការវិវត្តរបស់អំប្រ៊ីយ៉ុង និងទារក រួមទាំងការរលូតកូន ការសម្រាលកូនមិនគ្រប់ខែ និងពិការភាពពីកំណើតផ្សេងៗ។
៣. Benzoyl peroxide & salicylic acids: គ្រីមលាបបាត់មុន
ម៉ាក់ៗអាចប្រើប្រាស់បានដោយសុវត្ថិភាពក្នុងកម្រិតតិចតួច តែគួរពិភាក្សាជាមួយពេទ្យឲ្យច្បាស់សិនចៀសវាងហានិភ័យ។
៤. Hydroquinone: ពពួកផលិតផលឲ្យស បាត់ជាំ អាចម៍រុយ
មានឥទ្ធិពលលើសត្វរួមមានការសម្រាលកូនខូចទ្រង់ទ្រាយ និងទាបជាងទម្ងន់កំណើតមធ្យម។
៥. Aluminum chloride: ផលិតផលបំបាត់ក្លិន ក្លិនខ្លួន ក្លិនក្លៀក
បណ្ដាលឲ្យមានការយឺតយ៉ាវនៃការលូតលាស់ ក៏ដូចជាពិការភាពនៃគ្រោងឆ្អឹងផងដែរ។ លើសពីនេះអត្រានៃការស្លាប់របស់ទារក និងទារកក្នុងផ្ទៃត្រូវបានកើនឡើងយ៉ាងខ្លាំង។
៦. Chemical sunscreen: ឡេការពារកំដៅថ្ងៃមួយចំនួយ
វាប៉ះពាល់ដល់អរម៉ូន ធ្វើឲ្យអរម៉ូនអ៊ីស្ត្រូសែនខ្សោយ ហើយអាចផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទម្ងន់កំណើតនៅក្នុងការសិក្សាពីមនុស្ស។
៧. Tetracycline: ថ្នាំអង់ទីប្យូទិច
តេត្រាស៊ីគ្លីនអាចប៉ះពាល់ដល់ការលូតលាស់ឆ្អឹង និងធ្វើឱ្យធ្មេញរបស់ទារកប្រែពណ៌។ Tetracyclines មិនត្រូវបានណែនាំឲ្យប្រើបន្ទាប់ពីសប្តាហ៍ទី៥ នៃការមានផ្ទៃពោះនោះទេ។
៨. Fragrance: មានក្នុងទឹកអប់ និងផលិតផលបាត់ក្លិន
រំខានដល់កម្រិតអរម៉ូន ប៉ះពាល់ដល់ការមានកូន និងការកើនឡើងទឹកដោះម្តាយ នៅពេលអ្នកមានផ្ទៃពោះ។
៩. Paraben: ក្រោមទម្រង់ជា methylparaben, propylparaben, butylparaben, and ethylparaben
វាអាចមានផលវិបាកសម្រាប់ការលូតលាស់ទម្ងន់ជាបន្តបន្ទាប់របស់គត៌។
១១. Diazolidyn urea: មានក្នុង Mascara
បណ្ដាលឲ្យកូនមានជំងឺមហារីក។ ដូច្នេះសូមអ្នកម្ដាយដែលកំពុងតែពពោះ គួរកុំប្រើសារធាតុទាំងនេះចូលទៅក្នុងខ្លួនអី។
ដើម្បីចៀសវាងបញ្ហាប៉ះពាល់ដល់គតិ ម្ដាយគ្រប់រូបគួរពិភាក្សាជាមួយពេទ្យជំនាញ ឬជ្រើសរើសផលិតផលធម្មជាតិមកប្រើប្រាស់បន្តិចបន្តួចដូចជា ប្រេងដូង ឬពន្លៃរមៀតជាដើម៕