ខេត្តបាត់ដំបង ៖ របាយការណ៍ស្ថិតិភ្ញៀវទេសចរ ដែលបានមកកម្សាន្ត ក្នុងឱកាសពិធីបុណ្យអុំទូកចេញព្រះវស្សា ក្នុងក្រុងបាត់ដំបង ឆ្នាំ២០២២ រយៈពេល០២ថ្ងៃ ត្រូវនឹងថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០២២ ទទួលបានភ្ញៀវទេសចរ សរុបចំនួន ១៨៩,១៦៧នាក់ រួមមាន ៖
-ភ្ញៀវទេសចរជាតិ មានចំនួន ១៨៨,៩៥៧នាក់
-ភ្ញៀវទេសចរអន្តរជាតិ (ទេសចរផ្ទៃក្នុង) មានចំនួន ២១០នាក់ ។
ថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០២២ ភ្ញៀវទេសចរសរុបមានចំនួន ៦១,២៧៨នាក់ ។
-ភ្ញៀវទេសចរជាតិ មានចំនួន ៦១,១៨៩នាក់
-ភ្ញៀវទេសចរអន្តរជាតិ (ទេសចរផ្ទៃក្នុង) មានចំនួន ៨៩ នាក់
ថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ ភ្ញៀវទេសចរសរុបមានចំនួន ១២៧,៨៨៩នាក់ ។
-ភ្ញៀវទេសចរជាតិ មានចំនួន ១២៧,៧៦៨នាក់
-ភ្ញៀវទេសចរអន្តរជាតិ (ទេសចរផ្ទៃក្នុង) មានចំនួន ១២១នាក់ ។
ស្ថិតិទេសចរមានការកើនឡើង១០០% ដោយសារឆ្នាំ២០២១ មិនមានការរៀបចំពិធីបុណ្យអុំទូកចេញព្រះវស្សា ក្នុងក្រុងបាត់ដំបងឡើយ ។
សម្រាប់ពិធីបុណ្យអុំទូករបស់រដ្ឋបាលខេត្តបានរៀបចំវេទិកាអុំទូកថ្មី ដើម្បីអបអរសាទរពិធីបុណ្យអុំទូក រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវអមដងស្ទឹងសង្កែ តុបតែងភ្លើងលម្អរ តាមសួនសាធារណៈ ផ្លូវសំខាន់ៗ និងស្ពានឆ្លងកាត់ស្ទឹងសង្កែក្នុងក្រុងបាត់ដំបង ក្លោងទ្វារលម្អរតាមដងផ្លូវសំខាន់ៗ និងស្ពានឆ្លងកាត់ស្ទឹង ទីតាំងរៀបចំកម្មវិធីសំខាន់ៗដូចជា ផែបណ្តែតប្រទីប កន្លែងសម្តែងសិល្បៈ ជាដើម ៕