អត្ថប្រយោជន៍នៃការទទួលទឹកពេលព្រឹកចំពោះសុខភាពមានដូចជា ៖
ជួយអោយការស្រូបយកសារធាតុចិញ្ចឹមបានកាន់តែល្អ ៖ ការផឹកទឹកនៅលើពោះទទេអាចជួយជម្រះពោះវៀនធំដែលធ្វើអោយវាកាន់តែងាយស្រួលសម្រាប់រាងកាយរបស់អ្នកក្នុងការ ស្រូប យក សារធាតុចិញ្ចឹម ។
ទឹកជួយផលិតកោសិកាថ្មីៗ ៖ ឈាមរបស់យើងផ្សំឡើងដោយទឹកប្រហែល៨៣ភាគរយ។កាញុាំទឹកពេល ព្រឹកព្រលឹ មអា ច ជួយ បង្កើន ការផលិត កោសិកា ឈាម និង កោសិកាសាច់ដុំ ថ្មីៗ ជា រៀងរាល់ថ្ងៃ ។
ទឹកជួយសម្រកទម្ងន់ ៖ ញុំាទឹកយ៉ាងហោចណាស់មួយ កែវ ធំ ពេលព្រឹក អាច បង្កើន ការរំលាយ អាហារ ប្រចាំ ថ្ងៃ របស់ អ្នក រហូតដល់ ទៅ ២៤ ភាគរយ ។
ទឹកជួយអោយស្បែកមាន សំណើម និង ភ្លឺរលោង ៖ ទឹក ជួយ សម្អាត ជាតិពុល ពី ក្នុង ឈាម ហើយ ជួយ រក្សា ស្បែក របស់ អ្នក មាន សំណើម និង ភ្លឹរលោង ។
ទឹកជួយធ្វើអោយ ប្រព័ន្ធ ទឹករងៃ មាន តុល្យភាព ៖ កូនកណ្តុរ ដែល ជា ផ្នែក មួយ នៃ ប្រពន្ធ័ ទឹក រងៃនៅក្នុង ខ្លួន របស់ អ្នក មាន តួនាទី ជា តម្រង សម្រាប់ ត្រង ភាគល្អិតៗ ដែល មិនល្អ និង មាន សារៈសំខាន់ នៅក្នុង ប្រព័ន្ធ ភាពស៊ាំ ដើម្បី ប្រយុទ្ធប្រឆាំង នឹង ការឆ្លង មេរោគ ៕