ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលបុគ្គលដែលមានគ្រួសក្នុងតម្រង់នោមមិនអាចពិសារបានឡើយ។ តើមានអ្វីខ្លះទៅ?
បុគ្គលដែលមានជំងឺគ្រួសក្នុងតម្រង់នោម គួរតែញ៉ាំអាហារដែលមានខ្លាញ់តិច ដើម្បីកុំឲ្យជំងឺកាន់តែធ្ងន់ធ្ងរ ហើយបន្ថយការឈឺចុកចាប់។ ក្រៅពីនេះ អ្នកគួរតែកាត់បន្ថយញ៉ាំអាហារដែលហិរ ដូចជា ម្រេច ឬម្ទេសជាដើម ដើម្បីគ្រប់គ្រងអាការៈអ្នកបានល្អ។
អ្នកក៏មិនអាចបរិភោគសាច់គោ និងពពែច្រើនដែរ ព្រោះក្នុងនោះមានផ្ទុកប្រូតេអ៊ីនខ្ពស់ ដោយធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់។ ជាពិសេស អ្នកក៏គួរតែកាត់បន្ថយបរិភោគពពួកថ្លើមសត្វដែរ ទើបមិនធ្វើឲ្យក្រលៀនអ្នករងសម្ពាធធ្ងន់។
ពពួកសណ្តែកដូចជា សណ្តែកសៀង ឬសណ្តែកខ្មៅ ក៏អ្នកមិនគួរញ៉ាំច្រើនដែរ ព្រោះធ្វើឲ្យជំងឺអ្នកមិនងាយធូលស្បើយឡើយ។
ផលិតផលដែលមានផ្ទុកកាល់ស្យូមខ្ពស់ ដូចជាទឹកដោះគោ ឬផលិតផលផ្សេងទៀត ក៏អ្នកមិនគួរញ៉ាំច្រើនដែរ ទើបមិនធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរឡើងៗ។ ដូចនេះ អ្នកដែលមានគ្រួសក្នុងតម្រង់នោម គួរតែកាត់បន្ថយអាហារទាំងនេះ ដើម្បីអាចជាសះស្បើយបាន៕