ជំងឺរលាកទងសួតគឺជាជំងឺឆ្លងរាលដាល កើតមានទៅលើសត្វមាន់ទូទៅហើយវាចាប់ផ្តើមពីអាការៈស្រាលទៅជាធ្ងន់ធ្ងរ។ មធ្យោបាយល្អបំផុតដើម្បីការពារជំងឺនេះចំពោះសត្វចិញ្ចឹមគ្រប់ប្រភេទនោះអ្នកចិញ្ចឹមគឺត្រូវរក្សា និងបង្កើតប្រព័ន្ធភាពសុំាឲ្យរបស់សត្វចិញ្ចឹមឲ្យសត្វទាំងនោះមានសុខភាពល្អតាមដែរអាចធ្វើទៅបាន។
រោគសញ្ញារួមមាន
– ការចុះថយនៃការញុំាអាហារ និងផឹកទឹក
– មានទឹកសើមចេញពីរន្ធច្រមុះ និងភ្នែក ក្អក ដកដង្ហើមមិនប្រក្រតីតឹងៗថប់ៗ
– មានការថយចុះចំពោះការផ្តល់ស៊ុត ស៊ុតដែលពងចេញមកទន់ជ្រាយ
ម្ចាស់សត្វចិញ្ចឹម អាចចាក់វ៉ាក់សាំងប្រឆាំង និងជំងឺនេះប៉ុន្តែវាមិនអាចការពារការឆ្លងបានទេ វាគ្រាន់តែវាមិនអាចបង្កើនអត្រាការស្ទុះងើបឡើងវិញប៉ុណ្ណោះ។ត្រូវព្យាបាលដោយប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិចអាចត្រូវបានផ្តល់ឲ្យពួកវាបាន។ម្យ៉ាងទៀតបងប្អូនត្រូវរក្សាបក្សីទាំងនោះដោយការផ្តល់កំដៅទៅលើពួកវា(ប្រើអំពូលភ្លើង ចង្ក្រានធ្យូងកំដៅជាដើម)
សូមបញ្ជាក់ថា៖សម្រាប់សត្វចិញ្ចឹមទាំងអស់បងប្អូនត្រូវមានថ្នាំសម្រាប់ការពារ និងព្យាបាលដល់បក្សីចិញ្ចឹមរបស់បងប្អូនគ្រប់ពេលវេលា បើមិនដូច្នេះទេបងប្អូននិងត្រូវជួបបញ្ហាខាត់បង់ទាំងប្រាក់កាស និងពេលវាថែមទៀតផង៕