តើអ្នកមិនច្បាស់ថាតើការឈឺក្បាលរបស់អ្នកកើតឡើងដោយសារ អ្វីទេមែនទេ ? វាអាចទាក់ទងនឹងអ្វីដែលអ្នកញ៉ាំនិងផឹក។ដូច្នេះយើងខ្ញុំនឹងបង្ហាញជូននូវ អាហារ បី ប្រភេទដែលត្រូវបានគេចាត់ទុកថា គឺជាមូលហេតុនាំអោយឈឺក្បាលញឹកញាប់ជាងគេបំផុត។
អាហារ និង ភេសជ្ជៈ សល់
ហ្វ្រូមាតសល់យូរផ្លែឈើ ក្រៀម និង សាច់ប្រឡាក់សុទ្ធតែផ្ទុកទៅដោយសារធាតុTyramine ដែលវានឹងបង្ខំអោយសរសៃឈាមរួមតូចបន្ទាប់មករីកធំ វិញដែលវា ជាហេតុផលដ៏សំខាន់នាំអោយឈឺចាប់ខ្លាំងបាន ជាពិសេសការឈឺក្បាលតែម្តង។
ភេសជ្ជៈ កំប៉ុង
អ្នកឯកទេស ជាច្រើនមិនបានច្បាស់អំពីរឿងនេះទេ ថាភេសជ្ជៈបែបទឹកក្រូចកំប៉ុងធ្វើអោយឈឺក្បាលនោះ ប៉ុន្តែជាតិផ្អែមបែបសិម្បនិម្មិតអាចនាំអោយឈឺក្បាលបាន។បើសិនជាអ្នកជាមនុស្សងាយនឹងរងឥទ្ធិពលរបស់វាមែននោះចូរពិនិត្យទៅលើគ្រឿងផ្សំនៃភេសជ្ជៈទាំងនោះ។
គ្រឿង ស្រវឹង
ស្រា និង ស្រាបៀរច្រើនណាស់ដែលផ្ទុកសារធាតុ Tyramine ព្រមទាំងសារធាតុ Sulfites និង Nitrates ដែលនាំអោយមនុស្សមានការឈឺ ក្បាល ៕