១- ពូជ និងការជាន់ឈាម
ចំពោះបញ្ហានេះ ជាបញ្ហាចំបង ដែលបងប្អូនត្រូវតែដឹង អោយច្បាស់រឿងពូជ ពីព្រោះបើបងប្អូន ជ្រើសរើសពូជដែលមិនងាយធំ ឬពូជមានតូច ជាពិសេសមាន់ជាន់ឈាម នោះទោះបងប្អូនប្រឹងផ្តល់ចំណីល្អបែបណាក៏ដោយ ក៏មាន់បងប្អូនមិនល្អ និងមិនងាយធំដែរ ដូច្នេះបងប្អន ត្រូវតែជ្រើសរើសពូជមាន់ណាដែលឆាប់ធំ ជាពូជមាន់ធំ ជាពិសេសជៀសវាង មាន់ជាន់ឈាម។
២- ចំណី: បើចំណីមិនល្អ នោះវាជាបុព្វហេតុ ដែលធ្វើអោយមាន់មិនងាយធំ ឬលូតលាស់ល្អ៕ សំរាប់ចំណីដែលល្អ មានគុណភាព គឺត្រូវតែមានការរំលាយបានល្អ និងសត្វស៊ីទៅមិនបញ្ហាឈឺ រាក ឬរួញក។ ជាពិសេស ត្រូវមានសារធាតុចិញ្ចឹមគ្រប់គ្រាន់សមស្របតាមតំរូវការរបសសត្វ ទាំងប្រូតេអ៊ីន ថាមពល វីតាមីន និងសារធាតុរ៉ែ។
៣- ការដាក់ចំណី សំរាប់បញ្ហានេះ ម្ចាស់សត្វត្រូវដឹងអោយច្បាស់ពីតំរូវការរបស់សត្វប្រចាំថ្ងៃ ចំនួនសត្វដែលកំពុងចិញ្ចឹម ដើម្បីរៀបចំដាក់ចំណីអោយត្រូវតាមតំរូវការ និងគ្រប់តាមចំនួនសត្វដែលមាន។ ជាពិសេស ត្រូវដាក់មានធំតូចលាយឡំគ្នាទេ ពីព្រោះវាងាយនឹងអោយមាន់ធំ ដណ្តើមចំណីមាន់តូច និងចឹងមាន់តូច។
៤- បរាសិត: បញ្ហានេះ ក៏សំខាន់ដែរ បើបងប្អូនមិនបានទំលាក់សត្វល្អិត ឬទំលាក់បរាសិត នោះមាន់របស់បងប្អូននឹហងមាន់ការលូតលាស់យឺត ដោយសារតែពពួកបរាសិតទាំងបានបឺតជញ្ជក់យកសារធាតុចិញ្ចឹមដែលមានក្នុងខ្លួនសត្វ និងក្នុងចំណីពេលវាស៊ីចូលទៅ។ ក្រៅពីនេះ វានឹងធ្វើអោយមាន់មានបញ្ហារាក ស្លេកស្លាំង ជាដើម។
ដច្នេះបងប្អូន ត្រូវតែប្រើថ្នាំទំលាក់សត្វល្អិត ឬទំលាក់បរាសិត យ៉ាងហោចណាស់ ៣ ខែម្តង ដើម្បីបង្ការកុំអោយកើតមានបញ្ហានេះ៕
៥- សត្វមានប្រវត្តិធ្លាប់ឈឺ: ចំពោះសត្វដែលធ្លាប់មានប្រវត្តិឈឺហើយ នោះមាន់បងប្អូនក៏មិនមានការលូតលាស់ល្អដែរ ជាពិសេសមាន់ដែលមានប្រវត្តិឈឺរុំារៃ និងប្រើប្រាស់ថ្នាំព្យាបាលច្រើនហួសកំរិត។
ដូច្នេះ បងត្រូវថែទាំមាន់អោយសុខភាពល្អ ទើបវាមិនមានបញ្ហានេះកើតឡើង ជាពិសេសបើសត្វនានបញ្ហាឈឺ ត្រូវប្រញាប់ព្យាបាលអោយឆាប់ជា ទើបអាចអាចដោះស្រាយបញ្ហាទាំងនេះបាន៕