ទឹកដូងគឺជាជាតិទឹកមួយប្រភេទដែលមានជីវជាតិហើយសម្បូរទៅដោយវីតាមីន និងជាតិរ៉ែច្រើនទៀត ។ សម្រាប់ការទទួល ទឹកដូងដែលបានប្រយោជន៍ច្រើននោះគួរតែជ្រើសរើស ដូងណាដែលនៅខ្ចី និងមានពណ៌បៃតង ។
ទឹកដូងផ្ទុកទៅដោយសារធាតុ Lauric Acid ដែលរាងកាយត្រូវការបំលែងទៅជាសារធាតុ Monolaurin ។ Monolaurin មានសមត្ថភាពជាឱសថប្រឆាំង នឹង វីរ៉ុស , ព្រូន និងបាក់តេរីដ៏អស្ចារ្យដែលអាចជួយសម្លាប់សត្វល្អិត , ព្រូ ន , វីរុស ដែល ស្រោបដោយជាតិខ្លាញ់ និង ការបង្ករោគនៅផ្លូវក្រពះពោះវៀនរបស់កូនក្មេង និងមនុស្សធំបានទៀតផង ។
លើសពីនេះទៅទៀត ទឹកដូងមិនត្រឹមតែដើរតួនាទីជាថ្នាំផ្សះទេ ប៉ុន្តែវាក៏អាចជួយបង្គ្រប់ជាតិទឹក ក្នុងខ្លួនដែរ ។ សម្រាប់ការព្យាបាលបញ្ហាសត្វល្អិតក្នុងពោះវៀនធម្មតាៗ នោះគួរតែប្រើទឹកប្រេងអូលីវមួយស្លាបព្រាលាយជាមួយនឹងទឹកដូងមួយពែង ហើយ ទទួលទានវាជារៀងរាល់ថ្ងៃយ៉ាងហោចណាស់ រយៈពេលបីថ្ងៃ ។ សម្រាប់បញ្ហាទល់លាមក , រាគ និងបញ្ហាផ្លូវ រំលាយអាហារផ្សេងៗ ទៀតគួរតែទទួលទានទឹកដូងចំនួនពីរដងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ ៕