អ្នកស្រាវជ្រាវបានប្រាប់អោយដឹងថាផ្លែក្រូចអាចជួយអោយសរសៃឈាមរបស់អ្នកមានសុខភាពល្អ និងការពារមិនអោយ កើតជំងឺគាំងបេះដូងបានទៀតផង ។ ផ្លែឈើជូរៗផ្ទុកទៅដោយជាតិគីមីជាច្រើនសម្រាប់ទៅកាតប់បន្ថយចំនួនកូឡេស្តេ រ៉ុលក្នុងឈាមពី ២០ ទៅ ២៥ ភាគរយពេលសិក្សាលើសត្វកណ្តុរ ។
ការស្រាវជ្រាវអាចពន្យល់អំពីមូលហេតុដែលអ្នកដែលរស់នៅក្នុងតំបន់មីឌីទែរ៉េណេងាយ នឹងរស់នៅមានអាយុវែង និង មិនសូវមានជំងឺបេះដូងច្រើនដូចជាអ្នករស់នៅតំបន់អ៊ឺរ៉ុបខាងជើងឡើយ ។ អ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យ Hebrew University ក្នុងតំបន់ Jerusalem បានរាយការណ៍អោយទស្សនាវដ្តី Chemical & Industry ថាសារធាតុដែលគេ ស្គាល់ថា Flavanones មិនត្រឹមតែជួយបន្ថយកម្រិតជាតិកូឡេស្តេរ៉ុល LDL ( កូឡេស្តេរ៉ុលអាក្រក់ ) ទេតែវាក៏ជួយបង្កើន ចំនួនកូឡេស្តេរ៉ុល HDL ( កូឡេស្តេរ៉ុលល្អដែរ ) ។
វាត្រូវបានគេណែនាំថាអ្នកដែលមានកូឡេស្តេរ៉ុលខ្ពស់អាចព្យាយាមញ៉ាំអាហារដែលសម្បូរទៅដោយជាតិជូរអោយបាន ច្រើនព្រោះវាជាជម្រើសដំបូងសម្រាប់ប្រើជំនួសថ្នាំដូចជា Statins ជាដើម ៕