អត្ថប្រយោជន៍ដ៏សំខាន់បំផុតមួយរបស់ផ្លែត្របែក គឺវាមានសមត្ថភាពក្នុងការទប់ស្កាត់ការលូតលាស់ និងរីករាលដាលរបស់កោសិការមហារីក។ មានការសិក្សាមួយចំនួន ដែលបានធ្វើក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទៅលើឥទ្ធិពលរបស់ផ្លែត្របែក ចំពោះជំងឺមហារីកក្រពេញប្រូស្តាត, មហារីកសុដន់ និងមហារីកមាត់។ ប្រេងស្លឹកត្របែក គឺជាសារធាតុប្រឆាំងនឹងការលូតលាស់ដ៏ជោគជ័យអស្ចារ្យមួយប្រភេទ ហើយវាពិតជាមានប្រសិទ្ធភាពជាងថ្នាំទំនើបៗមួយចំនួនទៅទៀត ក្នុងការកាត់បន្ថយការលូតលាស់របស់ជំងឺមហារីក ។
ផ្លែត្របែកក៏សម្បូរទៅដោយសារធាតុ Lycopene ដែលជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាមួយប្រភេទសម្រាប់កាត់បន្ថយការ ប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាត ។ អង់ទីអុកស៊ីដង់ដូចគ្នាមួយនេះក៏បានបង្ហាញថាទៅជួយទប់ស្កាត់កោសិការ មហារីកសុដន់ដែរ ។
ជាចុងក្រោយវីតាមីន C ពីធម្មជាតិរបស់ផ្លែត្របែកដែលមានខ្ពស់ជាងវីតាមីន C ក្នុងផ្លែក្រូចរហូត ៤ដងនោះបានផ្តល់នូវ សារធាតុអង់ទីអុកស៊ីដង់ សម្រាប់ពង្រឹងដល់ប្រព័ន្ធភាពស៊ាំយ៉ាងខ្លាំងក្លា ។ អង់ទីអុកស៊ីដង់គឺជាភ្នាក់ងារការពាររាងកាយ ដ៏សំខាន់ក្នុងការទប់ស្កាត់ការលូតលាស់របស់ រ៉ាឌីកាលសេរីក្នុងរាងកាយដែលវាជាមូលហេតុដ៏សំខាន់មួយនៃជំងឺធ្ងន់ធ្ងរ ជាច្រើនដូចជាជំងឺមហារីក និង ជំងឺបេះដូងជាដើម ។ ដូច្នេះហើយចូរបញ្ចូលផ្លែត្របែកជារបបអាហាររបស់អ្នកដើម្បីអាច ទទួលបាននូវសុខភាពល្អ និង គ្មានជំងឺមហារីក៕